សហព័ន្ធកីឡវាយកូនគោល ឆ្នាំ២០២១ ធ្វើការប្រកួតចម្រាញ់រកធនធានឆ្នើមៗ និងមានពេលគ្រប់គ្រាន់ សម្រាប់ហ្វឹកហាត់ ត្រៀមស៊ីហ្គេម

ការប្រកួតកីឡាវាយកូនគោលជ្រើសរើសកីឡាករជម្រើសជាតិ ឆ្នាំ២០២១ ដែលរៀបចំដោយ សហព័ន្ធកីឡាវាយកូនគោល នាព្រឹកថ្ងៃទី១៣ ខែមករានេះ បានដំណើរការហើយ នៅទីលាន Garden City ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។


ឯ ឧ ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយ កូនគោលកម្ពុជា បានឲ្យដឹងថា ការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិ ត្រៀមឆ្នាំ២០២១ ដំណើរការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៥ ខែមករានេះ មានកីឡាករ១៤នាក់ចូលរួម ក្នុងនោះឈុតធំ៩នាក់ និងយុវជនថ្នាល៥រូប ។

ឯ ឧ អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា តាមគោលការក្រសួងអប់រំយុវជន និងកីឡា ក្រុមជ្រើសជាតិទាំង២ឈុតច្របាច់បញ្ចូលគ្នាតែមួយក្រុម ក្នុងនោះឈុតធំចំនួន៦នាក់ ឈុតថ្នាល២នាក់ និងបំរ៉ុង២នាក់ ហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២១ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


ឯ ឧ ជា បូរ៉ា បានលើកឡើងទៀតថា ជម្រើសជាតិឆ្នើមដែលចម្រាញ់បានក្នុងឆ្នាំ២០២១នេះ ត្រូវមានពេលវេលាគ្រប់គ្រាន់ ចូលហ្វឹកហាត់ជាមួយគ្រូជនជាតិសង្ហបុរី របស់សហព័ន្ធ ដើម្បីត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

គួរបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលជ្រើសរើសជម្រើសជាតិ ឆ្នាំ២០២១ បែងចែកជា២ កីឡាករជម្រើសរើសជាតិឈុតធំ៦នាក់ និងយុវជនថ្នាលមាន៥នាក់ ក្នុងនោះបំរ៉ុង២ ។ ហើយចាប់ពីឆ្នាំ២០២១នេះតទៅ កីឡាករមជ្រើសជាតិទាំង២ឈុត ត្រូវច្របាច់បញ្ចូលគ្នាតែមួយ ហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២១ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner