បណ្ឌិត ប៊ុន មុនី៖ ដើម្បីជោគជ័យក្នុងអាជីពការងារត្រូវអនុវត្តតាមការងារទាំង៣ងាយៗនេះ

បណ្ឌិតប៊ុន មុនី​ ​អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិថីមាយក្រូហ្វាយនែន បានចែករំលែកចំណុចគន្លឹះ៣សំខាន់សម្រាប់អ្នកកំពុងបម្រើការងារដើម្បីអាចក្លាយទៅជាអគ្គនាយករបស់ក្រុមហ៊ុន (CEO)គ្រប់ស្ថាប័ន។

បណ្ឌិត ប៊ុន មុនី អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិថីមាយក្រូហ្វាយនែន។

ទី១ យើងត្រូវហាមខ្លួនឯងកុំឱ្យធ្វើរឿងដែលមិនត្រឹមត្រូវនិងមិនគប្បី ហើយត្រូវដឹកនាំខ្លួនឯងធ្វើនូវរឿងអ្វីដែលរីកចម្រើន និងមានប្រយោជន៍សម្រាប់ខ្លួនឯង និងសម្រាប់សង្គមជាតិ។ យើងត្រូវចៀសវាសពីភាពខ្ជិលច្រអូសដោយប្តូរយកទម្លាប់ឧស្សាហ៍ព្យាយាម។

ទី២ យើងត្រូវយកចិត្តទុកដាក់ ព្យាយាមទទួលខុសត្រូវ តស៊ូអត់ធ្មត់ ទ្រាំទ្រនឹងការលំបាកនៅក្នុងការងារនោះ ទើបយើងអាច​ទទួលបានជោគជ័យ។​ ជោគជ័យមិនមែន សម្រាប់នរណាម្នាក់នោះទេ តែវាសម្រាប់មនុស្សទាំងអស់គ្នា ជាពិសេស​សម្រាប់អ្នកដែលមានទឹកចិត្តមោះមុតឆ្ពោះទៅរកភាពជោគជ័យ។

ទី៣ ជម្រើសក្នុងការទទួលបានជោគជ័យរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នាទេ ប៉ុន្តែអ្វីដែលជាចំណុចរួមសំខាន់បំផុតនោះ គឺយើងម្នាក់ៗត្រូវមានការទទួលខុសត្រូវ​ មានការតស៊ូ និងមានភាពស្មោះត្រង់។ ភាពស្មោះត្រង់គឺជាកិត្តិយស និងជាកេរ្តិ៍ឈ្មោះរបស់អ្នកដឹកនាំ៕

ads banner
ads banner
ads banner