សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរតាមរថយន្តចុះត្រួតពិនិត្យការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរតាមរថយន្តចុះត្រួតពិនិត្យការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រកបដោយប្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ការសាងសង់ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ ពោលរយៈពេល៦ខែក្រោយការចាប់ផ្តើមការដ្ឋាននោះ ការសាងសង់សម្រេចបានជាង ៩០ភាគរយ ដែលល្បឿននៃការសាងសង់នេះលឿនជាងការគ្រោងទុកប្រមាណ ៤,៥ភាគរយ។ ភ្ញៀវទេសចរនឹងអាចទស្សនាឆ្នេរសមុទ្រកម្ពុជាចាប់ពីតំបន់ឆ្នេររាមតទៅ៕