ភ្លៀងមួយមេអមដោយខ្សល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ១៤ខ្នង សាលារៀន១ខ្នងរន្ទះបាញ់មនុស្សស្លាប់ម្នាក់ របួសម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋ១៤ខ្នងសាលារៀន១ខ្នង អង្គទែនវិទ្យុយ ទាក់ទង១ដើម រន្ទះបាញ់មនុស្សស្លាប់ម្នាក់ របួសម្នាក់ ត្រូវបានភ្លៀងមួយមេអមដោយខ្សល់កន្ត្រាក់បំផ្លាញនៅស្រុកស្វាយចេក ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ នៅល្ងាចថ្ងៃទី៣១ខែឧសភា ឆ្នាំ០២០។

តាមរបាយការណ៍របស់អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថានៅវេលាម៉ោង៣​ និង៣០នាទី រសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន២សង្កាត់ គឺសង្កាត់ភ្នៀតចំនួន១ខ្នង គឺនៅភូមិភ្នៀត ចំនួន១ខ្នង របើកដំបូល សង្កាត់ម្កាក់ចំនួន៦ខ្នង នៅភូមិក្បាលស្ពាន២ខ្នង ភូមិបែកចានចំនួន៤ខ្នង របើកដំបូល ។

ចំណែកនៅស្រុកព្រះនេត្រព្រះវិញអធិការបានរាយការណ៍មកថានៅវេលាម៉ោង៤និង២០នាទីល្ងាច ដដែលមានភ្លៀង និងខ្សល់កន្ត្រាក់ បណ្តាលឲ្យលំនៅផ្ទពរបស់ប្រជាពលរដ្ឋចំនួន៧ខ្នងក្នុងនោះមាន សាលារៀន១ខ្នងខូចខាតរបើកដំបូលក្នុងនោះមានឃុំព្រះនេត្រព្រះ ចំនួន៣ខ្នង គឺនៅភូមិប៉ោយតាប៉ែនចំនួន ១ខ្នង ភូមិប៉ុស្តិ៍ចាស់ ចំនួន២ខ្នង ឃុំឈ្នួរមានជ័យ សាលាបឋមសិក្សាសំរោងធំ ១ខ្នង របើកដំបូលស័ង្កសីចំនួន៣០សន្លឹក ភូមិសំរោងធំ១ខ្នងដួលរលំខូចទាំងស្រុង ភូមិឈ្នួរ ចំនួន៣ខ្នង និងបាក់អង្គតែន វិទ្យុទាក់ទង របស់នគរបាលស្រុក១នៅឃុំជប់វារី ។

នៅស្រុកស្វាយចេកអធិការបានរាយការណ៍មកថា នៅរសៀលវេលា ម៉ោង៣ និង១៥នាទីថ្ងៃដដែលនោះដែរមានក្មេងប្រុសម្នាក់អាយុ១៥ឆ្នាំបានស្លាប់ និងយុវតីម្នាក់អាយុ១៨ឆ្នាំ រងរបួស ដោយសាររន្ទះបាញ់ពេលដែលជនរងគ្រោះទាំង២នាក់ ទៅស៊ីឈ្នួលដាំដំឡូងមីឲ្យអ្នកភូមិជាមួយ នៅចម្ងាយពីភូមិភូមិប្រមាណ ២.១០០ ម៉ែត្រ ត្រង់ចំណុចត្រពាំងក្រសាំងចំងាយពីភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ។

ជនរងគ្រោះឈ្មោះឡោម សុជាតិ ភេទ ប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិ បែកចានថ្មី ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យស្លាប់នៅនឹងកន្លែងត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនិងម្នាក់ទៀត យិន ឈុនលី ភេទ ស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ៕ធ.ដ

ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner