La Liga ត្រៀមបើករដូវកាលវិញ នៅថ្ងៃទី១១ ខែមិថុនាខាងមុខនេះ
អត្ថបទដោយ៖
Kien Sereyvuth
ក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញ La Liga បានត្រៀមបើករដូវកាលវិញ ដោយកំណត់យកថ្ងៃទី១១ ខែមិថុនាខាងមុខនេះ ។
គួររំលឹកវិញថា ក្របខណ្ឌ La Liga បានសម្រាកមួយរយៈពេលដោយសារជំងឺរាតត្បាតសកល COVID-19 ខណៈបានដំណើរការដល់សប្តាហ៍ទី២៧ ដោយមានក្លិប FC Barcelona កំពុងកាន់កាប់កំពូលតារាង និងតាមពីក្រោយដោយ Real Madrid ។
សូមបញ្ជាក់ថា ក្នុងរដូវកាល២០១៩/២០២០ នៅសល់១១សប្តាហ៍ទៀតទើបបញ្ចប់ ដូច្នេះហើយសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានប្រជុំសម្រេចជាមួយគណៈកម្មការទទួលបន្ទុកលីគកំពូលអេស្ប៉ាញ (La Liga) បានឯកភាពគ្នាលើកាលបរិច្ឆេទវិលវិញ ចាប់ពីថ្ងៃទី១១ ខែមិថុនានេះតទៅ ។
បន្ថែមពីនេះ ក៏បានកំណត់កាលបរិច្ឆេទត្រៀមខ្លួនដល់គ្រប់ក្លិបសមាជិកទាំងអស់នូវការប្រកួតនារដូវកាលបន្ទាប់២០២០/២០២១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះផងដែរ ៕ធ.ដ