កូវីដ១៩៖ កូរ៉េខាងជើងបើកសាលារៀនវិញ ដើមខែមិថុនានេះ

អត្ថបទដោយ៖
Kien Sereyvuth

កូរ៉េខាងជើង៖ កូរ៉េខាងជើងនឹងបើកទ្វារសាលារៀនឡើងវិញ ក្នុងខែមិថុនា ២០២០នេះ បន្ទាប់ពីបិទដោយសារតែបញ្ហាជម្ងឺរាតត្បាតកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍ នៅថ្ងៃទី១ មិថុនានេះ។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់មានការបញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ សូម្បី១ករណីនៅឡើយទេ ប៉ុន្តែប្រទេសនេះបានដាក់ចេញវិធានការតឹងរឹង រួមមានទាំងការបិទទ្វារព្រំដែន និងដាក់ឲ្យមនុស្សរាប់ពាន់នាក់នៅដាច់ដោយឡែកជាដើម។

ប្រភពថា បវេសនកាលថ្មីនៅកូរ៉េខាងជើង តាមពិតគឺកាលពីដើមខែមេសាឯណោះ តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ បើទោះបីជាមានវិទ្យាល័យនិងសកលវិទ្យាល័យខ្លះៗត្រូវបានអនុញ្ញាតឲ្យបន្តថ្នាក់រៀនឡើងវិញ កាលពីពាក់កណ្តាលខែមេសា។

សារព័ត៌មាន យុនហាប បានចេញផ្សាយដោយដកស្រង់ពីវិទ្យុរដ្ឋរបស់កូរ៉េខាងជើងថា «ឆមាសថ្មីៗនឹងចាប់ផ្តើមនៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ ទូទាំងប្រទេស ចាប់ពីដើមខែមិថុនានេះ ហើយវិធានការចត្តាឡីស័កត្រូវឲ្យមាន សម្រាប់ការបើកឡើងវិញ សាលាមេត្តេយ្យ និងកន្លែងមើលថែកុមារតូចៗ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner