លោក ដូណាល់ ត្រាំ ប្រកាសអូសបន្លាយពេលរៀបចំកិច្ចប្រជុំកំពូល G7 រហូតដល់ខែកញ្ញា ឆ្នាំ២០២០ខាងមុខ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសអូសបន្លាយពេលរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មេដឹកនាំក្រុមប្រទេស G7 ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមិថុនា ទៅខែកញ្ញា ឆ្នាំ២០២០វិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រូបលោកចង់អញ្ជើញមេដឹកនាំអូស្ត្រាលី រុស្ស៊ី កូរ៉េ និងឥណ្ឌាមកចូលរួមកិច្ចប្រជុំ ដែលនឹងធ្វើឡើងនាពេលខាងមុខ ។ ហើយបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី អាលីសា ហ្វារ៉ា លោកប្រធានាធិបតីចង់ឱ្យបណ្តាប្រទេសទាំងនោះ ធ្វើការពិភាក្សាពីប្រទេសចិន អំឡុងកិច្ចប្រជុំកំពូលរួមគ្នានេះ ។

គួរបញ្ជាក់ថា G7 គឺជាក្រុមប្រទេសដែលមានអំណាចសេដ្ឋកិច្ចធំនៅលើពិភពលោក និងមានសមាជិកសរុបចំនួន ៧ ដោយក្នុងនោះរួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាម៉េរិក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner