វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៦.២លាននាក់ ក្នុងនោះស្លាប់ជាង៣៧ម៉ឺននាក់ និងជាសះស្បើយជាង២.៨លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន២៦ម៉ឺន៣ពាន់៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៧ម៉ឺន៣ពាន់៨៥៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៨៤ម៉ឺន៦ពាន់៥២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។

បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៣ម៉ឺន៧ពាន់១៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៦ពាន់១៩៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៩ម៉ឺន៩ពាន់៨៦៧នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៥១ម៉ឺន៤ពាន់៨៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៣១៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៦ពាន់៥៥៥នាក់ ។

៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤០ម៉ឺន៥ពាន់៨៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៦៩៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន១ពាន់៨៨៣នាក់ ។

៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៦ពាន់៥០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។

៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៤ពាន់៧៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់៤៨៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner