ថ្ងៃនេះប្រទេសកម្ពុជាយើង ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីនោះទេ
រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី១ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៥នាក់ ដដែល ចំនួនសំរាកពេទ្យនៅ២នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៣ នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។
យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហិ៍ពិពាហិ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន២០៨៩៥នាក់ ស្មេីនឹង ១២៥៨ ក្នុង១លាននាក់។៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥