នារីម្នាក់បើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ខូចខាតរថយន្តយ៉ាងដំណំ

ភ្នំពេញ៖​ នារីម្នាក់បើករថយន្ដ toyota priusមួយគ្រឿងឡើងលើស្ពានអាកាសស្ទឹងមានជ័យ មិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យបង្កាន់ដៃស្ពានអាកាសរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបែកកង់និងបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ និង ១០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២១ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តtoyota prius ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BG-4669ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបំរុងស្ពាន បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបុកបង្កាន់ដៃស្ពានអាកាសពេញកំហឹង បណ្ដាលឲ្យបង្កាន់ដៃស្ពានរងការប្រេះបែកបន្តិចបន្តួច ចំណែករថយន្តបែកកង់នឹងបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។ភ្លាមនោះម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner