ឯកឧត្តម ស សុខា និងអភិបាលខេត្តបន្ទាយមានជ័យ បើកបវេសនកាល ឆ្នាំសិក្សា២០២០ ២០២១ នៅ សាកលវិទ្យាល័យជាតិមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯ,ឧ អុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២០ ២០២១ នៅសាកលវិទ្យាល័យជាតិមានជ័យ កាល ពីថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ មានសិស្សានុសិស្សសរុប ៣លាន ៥សែន នាក់ ដោយក្នុងនោះមានសិស្សស្រី៤០ភាគរយ។ ជាមួយនឹងការបើកបវេសនាកាលឆ្នាំថ្មី ក្នុងស្ថានភាព សង្គមនៅញ៉ាំញី ដោយជំងឺកូវីដ១៩ នៅឡើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ និងផ្តល់អនុសាសន៍ចំនួន ១២ចំណុច ដល់ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាអនុវត្ត ដើម្បីធានាដល់ដំណើរការអប់រំ ប្រកបដោយភាពល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានថ្លែងកោតសរសើរចំពោះ អាជ្ញាធរ ជាពិសេស ថ្នាក់ ដឹកនាំសាលា ក្នុងការបង្ហាត់បង្រៀន សិស្ស ឲ្យទទួលបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក និង បានចូលរួមទប់ស្កាត់ មិនឱ្យមាន ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់សិស្សនិស្សិត ក្នុងឆ្នាំ ២០១៩-២០២០ កន្លងទៅនេះ។

ឯកឧត្តមបានបន្តថា ដោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានក្រសួងសុខាភិបាល ជាសេនាធិការ បានមានវិធាន ការទប់ស្កាត់ជំងឺកូវីដ១៩ ទទួលលទ្ធផលល្អ មានអ្នកឆ្លងជំងឺនេះតិចតួចប៉ុណ្ណោះ និងមិនមានអ្នកស្លាប់ ដូចបណ្ដាប្រទេសធំៗ ដែលមានបច្ចេកវិទ្យាទំនើបនោះឡើយ ។

ជាមួយគ្នានោះដែរ ក្រសួងអប់រំយុវជន និងកីឡា ក៏បានចូលរួមចំណែកយ៉ាងសកម្ម អនុវត្តយ៉ាង ខ្ជាប់ខ្ជួន នូវការណែនាំរបស់សម្ដេចតេជោ ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការ បង្ការ ដើម្បីទប់ស្កាត់ជំងឺកូវីត១៩ ដោយមិនមានឲ្យឆ្លងរាលដាល ដល់សិស្សានុសិស្ស និងនិស្សិត យើងឡើយ ៕ ដោយ ប៊ុនធី និងវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner