ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំណែនាំ និងបូកសរុបលទ្ធផលការងារ ជ្រើសរើសនិស្សិតចូលរៀនក្នុងឆ្នាំសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

បាត់ដំបង៖ កាលពីរសៀលថ្ងៃចន្ទ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំណែនាំ និងបូកសរុបលទ្ធផលការងារ ជ្រើសរើសនិស្សិតចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០២០-២០២១ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានថ្លែងកោតសរសើរចំពោះ អាជ្ញាធរ ជាពិសេស ថ្នាក់ ដឹកនាំសាលា ក្នុងការបង្ហាត់បង្រៀន សិស្ស ឲ្យទទួលបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក និង បានចូលរួមទប់ស្កាត់ មិនឱ្យមាន ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់សិស្សនិស្សិត ក្នុងឆ្នាំ ២០១៩-២០២០ កន្លងទៅនេះ ៕ ដោយប៊ុនធី និងវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner