វិធីសាស្ដ្រ ៨ យ៉ាងក្នុងការបរិភោគ ដើម្បីថែរក្សាភពផែនដី

១. បរិភោគបន្លែ៖ បន្លែដូចជា សណ្តែក ត្រូវការដីដាំដុះ និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តិចជាងការចិញ្ចឹមគោ ចំនួន២០ ដង។
២. បរិភោគអាហារបែបចម្រុះ៖ ជួយកាត់បន្ថយតម្រូវការហួសហេតុ ចំពោះប្រភពអាហារតែមួយមុខ។
៣. បរិភោគតាមរដូវកាល៖ អាចជួយទ្រទ្រង់ដល់កសិកម្មក្នុងស្រុក។
៤. ទិញផលិតផលធ្វើពីប្រេងដូង ដែលមាននិរន្តរភាព ៖ ការធ្វើចំការដូងប្រេងមិនត្រឹមត្រូវ បង្កឱ្យមានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ។
៥. ដាំដុះដោយខ្លួនឯង៖ ជួយកាត់បន្ថយកម្រិតកាបូន ដែលបញ្ចេញតាមរយៈការដឹកជញ្ជូន។
៦. កាត់បន្ថយកាកសំណល់អាហារ៖ អាហារប្រមាណ ៣០% ត្រូវបានខ្ជះខ្ជាយ។ ដូច្នេះ អាហារដែលនៅសល់អាច ទុកក្នុងទូរទឹកកក និងមិនត្រូវទិញអាហារលើសតម្រូវការចាំបាច់ឡើយ។
៧. កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៖ ជំរុញការប្រើប្រាស់ថង់បរិស្ថាន។
៨. ដឹងពីប្រភពត្រីដែលអ្នកបរិភោគ៖ គួរទិញត្រីពីកសិដ្ឋានចិញ្ចឹមត្រី ដែលត្រឹមត្រូវតាមច្បាប់។
ប្រភព៖ World Economic Forum