មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ដឹកនាំកិច្ចពិភាក្សាការងារ ទាក់ទងនឹងការកកស្ទះសំណុំរឿងនៅសាលា ដំបូងខេត្តកំពង់ឆ្នាំង, ក្រចេះ, ព្រះវិហារ និងខេត្តស្វាយរៀង

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៣ នៃគណៈ កម្មការដឹកនាំយុទ្ធនាការដោះស្រាយការ កកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត បាន ដឹកនាំសហការី បើកយុទ្ធនាការដោះស្រាយការកកស្ទះ សុំណុំរឿងនៅសាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ថ្នាក់ដឹកនាំលេខាធិការដ្ឋានរដ្ឋបាលតុលាការ មេធាវីប្រតិភូ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ចំណែកឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការដឹកនាំ យុទ្ធនាការដោះស្រាយការ កកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំ ក្រុម ការងារក្រសួងយុត្តិធម៌ ចុះបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តក្រចេះ ។

ជាមួយគ្នានេះដែរ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការ និង ឯកឧត្តម ខាន់ វណ្ណ: អគ្គា ធិការ អនុប្រធានក្រុមការងារទី២ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំក្រុមការងារក្រសួងយុត្តិធម៌ ចុះបើកយុទ្ធនាការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។

ដោយឡែក ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ ទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក. ស) បានដឹកនាំសហការីមួយចំនួន ប្រជុំពិភាក្សាការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង ដើម្បីពិនិត្យលើបញ្ហាមួយចំនួន ដែលបណ្តាលឲ្យមានការកកស្ទះសំណុំរឿងនៅ សាលាដំបូងខេត្តស្វាយរៀង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner