David Luiz គ្រោងបញ្ចប់អាជីពជាមួយក្លិប Benfica ខណៈ Higuain ត្រូវបានក្លិប២នៅអង់គ្លេសប្រជែងចង់បាន

អត្ថបទដោយ៖
Kien Sereyvuth

អតីតខ្សែការពារក្លិបតោខៀវChelsea កីឡាករ David Luiz បានបញ្ជាក់ថា ចង់ចាកចេញពី Arsenal ដើម្បីបញ្ចប់អាជីពនៅក្លិប Benfica ដែលគេធ្លាប់ជោគជ័យនៅទីនោះ ក្នុងវ័យ១៩ឆ្នាំ បន្ទាប់ពីក្លិបនៅប្រទេសព័រទុយហ្គាល់ ទិញផ្តាច់ពីក្លិប Vitoria របស់ប្រេស៊ីល ។

កីឡាករសញ្ជាតិប្រេស៊ីលវ័យ៣៣ឆ្នាំរូបនេះ បានសាងភាពល្បីល្បាញអំឡុងពេលស្ថិតក្រោមដំបូល Benfica រហូតធ្វើឲ្យ Chelsea មើលឃើញទិញក្នុងតម្លៃខ្លួន២១,៥លានផោន ។ ក្រោយមកបានផ្ទេរទៅ Arsenal ក្នុងតម្លៃ៨លានផោន កាលពីរដូវក្ដៅមុន ។

ចំនែកឯនៅអង់គ្លេសវិញ ក្លិប Wolves និងក្លិបអ្នកមានថ្មី Newcastle កំពុងប្រកួតប្រជែងទិញយកខ្សែប្រយុទ្ធ Gonzalo Higuain ពីក្លិប Juventus ។ ស្របពេលដែលកីឡាករសញ្ជាតិអាហ្សង់ទីនកំពុងមិនពេញចិត្តជាមួយក្លិបសេះបង្កង់ ។

គួររម្លឹកថា Higuain ធ្លាប់ត្រូវបានក្លិប Chelsea ខ្ចីជើងមួយរដូវកាល និងរកបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួន១៣ប្រកួតនៅ Premier League ។ កត្តានេះទើបធ្វើអោយ Wolve ចង់បាន Higuain ទៅជំនួសកន្លែង Raul Jiminez ដែលកំពុងចង់ចាកចេញ ។ ខណៈក្លិប Newcastle ដែលត្រៀមមានប្រធានក្លិបថ្មីជាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីតក៏ចង់បាន Higuain ដូចគ្នា ដើម្បីពង្រឹងក្រុម ។ គួរបញ្ជាក់ថា ក្រៅពីកីឡាករសំខាន់ៗ ក្លិបសារិការព្រៃ Newcastle ក៏បានចាប់អារម្មណ៍អ្នកចាត់ការ២រូបដែរ គឺ អតីតអ្នកចាត់ការក្លិប Spurs លោក Mauricio Pochettino Higuain អ្នកចាត់ការក្លិបស្តេចសរ Zidan៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner