វៀតណាម ត្រូវការឈ្នះ ម៉ាឡេស៊ី ដើម្បីមានកៅអីស្វ័យប្រវត្តិ Asian Cup ឆ្នាំ២០២៣ និងជុំទី៣ វគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២
គ្រូបង្គោលជម្រើសជាតិវៀតណាម លោក Park Hang-Seo ត្រូវការឈ្នះ ម្ចាស់ផ្ទះម៉ាឡេស៊ី ដើម្បីបានកៅអីស្វ័យប្រវត្តិ AFC Asian Cup ឆ្នាំ២០២៣ និងកក់កៅអីជុំទី៣ វគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ។ នេះបើតាមកិច្ចសម្ភាសជាមួយកាសែតវៀតណាម ។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា កត្តា៣យ៉ាងចាំបាច់ ដែលវៀតណាម ត្រូវការយកឈ្នះ លើម៉ាឡេស៊ី គឺ ១- កាន់កាប់កំពូលតារាងពូល G នៃវគ្គជម្រុះ បានកៅអីពាន AFC Asian Cup ឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិ ,(២). កក់កៅអីឡើងទៅជុំទី៣ វគ្គជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង (៣). ការត្រៀមខ្លួនសម្រាប់ការពារតំណែងជើងឯកនៃព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា បច្ចុប្បន្នវៀតណាម កំពុងឈរកំពូលតារាងវគ្គជម្រុះពូល G នៃព្រឹត្តិការណ៍ជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ទ្វីបអាស៊ី ដោយប្រកួត ៥លើកកន្លងមក ឈ្នះ ៣លើក និងស្មើរ ២លើក ខណៈ ម៉ាឡេស៊ី ស្ថិតនៅលេខរៀងទី២ ក្នុងពូល ខណៈជើងទី១ ក្នុងទីក្រុងហាណូយ ម្ចាស់ផ្ទះវៀតណាម បានយកឈ្នះលើម៉ាឡេស៊ី ១ទល់០ ៕