រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងលេខ៖ ១៧ សជណ ដោយណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ក្នុងសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩
អត្ថបទដោយ៖
Kien Sereyvuth
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងលេខ៖ ១៧ សជណ ដោយណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុងទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចាត់តាំងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ ឱ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី និងសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០៕