អ្នកនាំពាក្យក្រសួងការពារជាតិប្រតិកម្មចំពោះការរិះគន់ក្រសួងបានផ្ដល់គ្រឿងឥស្សរិយយសដល់អ្នកជំនាញ វេជ្ជាសាស្ត្រចិនបានបានមកជួយកម្ពុជាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

សម្ដេចពិជ័យសេនា ទៀ បាញ់ កាលពីថ្ងៃ២២ឧសភាចុងសប្ដាហ៍កន្លងទៅ បានបំពាក់គ្រឿងឥស្សរយយសជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិនដែលជាក្រុមជំនួយទប់ស្កាត់នឹងជំងឺវីរុស ជូនចំពោះកម្ពុជា ដើម្បីជាការសរសើរជូនដល់ក្រុមអ្នកជំនាញដែលបានរួមចំណែកកិច្ចទប់ស្កាត់នឹងជំងឺវីរុស ជូនដល់កងយោធពលខេមរភូមិន្ទកម្ពុជា។ ក្រោយការផ្ដល់គ្រឿងឥស្សរិយយសនោះ បាននាំឲ្យមានការរិះគន់ពីសំណាក់ក្រុមដែលមាននិន្នាការប្រឆាំង ទៅលើក្រសួងការពារជាតិកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅថ្ងៃ២៥ឧសសភានេះ  តាមរយៈបណ្ដាញសង្គមរបស់លោក បានសម្ដែងការសោកស្តាយ និងខកចិត្តជាខ្លាំង។ និងចាត់ទុកការរិះគន់នោះ ជាការរិះគន់ ដោយគ្មានសតិសម្បជញ្ញៈរបស់ក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌ របស់ក្រសួងការពារជាតិកម្ពុជា តាមរយៈការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ ឯករាជ្យ ជូនដល់ មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកបានបន្តថា ការរិះគន់នោះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសជាច្រើន នៅលើពិភពលោក បាននិងកំពុងប្រឈមមុខនឹង ការរីករាលដាលឆ្លងជំងឺកូវីដ១៩ រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់។ លោកបានចាត់ទុក ការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ ប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងក៏បង្ហាញនូវ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកផងដែរ ហើយការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូនដល់ជនរួមជាតិកម្ពុជា ឬជូនទៅជនបរទេស គឺជាកាយវិការមនុស្សធម៌ បង្ហាញនូវសាមគ្គីភាព ការលើកទឹកចិត្តប្រកបដោយគុណធម៌ឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា ការរិះគន់ វាយប្រហារក្នុងចេតនាបន្ទុចបង្អាក់ សកម្មភាពមនុស្សធម៌ គឺជាសារជាតិរបស់ក្រុមប្រឆាំង ដែលមិនត្រឹមតែមិនបានផ្តល់នូវប្រយោជន៍សម្រាប់បម្រើប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវឥរិយាបថ បំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការល្អ និងការទំនាក់ទំនងជាអន្តរជាតិ និងក៏ជាចេតនាទុច្ចរិតមិនឱ្យតម្លៃអាយុជីវិតរបស់ពលរដ្ឋកម្ពុជា ខណៈដែលសិទ្ធិរស់រានមានជីវិតត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយដែលប្រជាជនកម្ពុជា គួរតែមានមោទនភាព ខណៈដែលមានប្រទេសជាមិត្តជួយឧបត្ថមគាំទ្រ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលជាក្រុមជំនួយ ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសដែលបានចាត់បញ្ជូនដោយកងទ័ពរំដោះប្រជាជនចិន ជូនចំពោះប្រទេសកម្ពុជាបានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី២៤ខែមីនា ហើយរយៈពេល២ខែកន្លងមកនេះ ក្រុមគ្រូពេទ្យឯកទេសចិនបានជួយមន្ទីរពេទ្យព្រះកេតុមាលាកសាងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក្នុងនោះបានចុះបំពេញការ ងារចំនួន៨ លើកនិង៣៨កន្លែង រួមទាំងបានជួយបណ្តុះបណ្តាលការកសាងបន្ទប់ពិសោធន៍ បន្ទប់ដាក់អ្នកជំងឺ បន្ទប់ចត្តាឡីស័ក និងបានចុះណែនាំមជ្ឍមណ្ឌលកែច្នៃរក្សាទុកនិងតាមដានអ្នកជំងឺតាមលក្ខណៈបច្ចេក ទេស និងបានណែនាំពីការពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់នៃការរីករាលដាលដល់កងយោធពលខេមរ ភូមិន្ទក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner