ជនសង្ស័យ៩នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា
ភ្នំពេញ៖ ជនសង្ស័យ៩នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃ ទី២៥ខែឧសភាឆ្នាំ២០២០នេះ។
សមត្ថកិច្ចខណ្ឌសែនសុខបានអោយដឹងថា៖ ជនសង្ស័យទាំង ៩នាក់នេះពាក់ព័ន្ធ៤ករណីផ្សេងគ្នា៖ ករណីទី១ប្រើប្រាស់គ្រឿងញៀន, ករណីទី២ លួច, ករណីទី៣ រំលោភលើទំនុកចិត្ត, ករណីករណីទី៤ បៀតបៀនកេ្តរ៍ខ្មាស។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួររួចហើយ។ លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នា ប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បានទាន់ពេលវេលាផងដែរ ៕ ដោយ៖ ប៊ុនធី