លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាកសាងសាលារៀន១ខ្នងនៅស្រុកកំពង់រោទិ៍

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារអញ្ជើញចូលរួមធ្វើពិធីបញ្ចុះបឋមសិលាកសាងសាលារៀន១ខ្នងនៅសាលាបឋមសិក្សាជប់ព្រីង ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងដែលចំណាយសាងសង់អស់ថវិកាប្រមាណ៦មុឺនដុល្លា។

បើតាមលោក សៅ សាមាន នាយកសាលាបឋមសិក្សាជប់ព្រីងបានឲ្យដឹងថា ដោយសារកំណើនសិស្សនៅក្នុងមូលដ្ឋានកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំធ្វើឲ្យមានការខ្វះសាលារៀន តបតាមការអំពាវនាវរបស់លោក និងមានការគិតគូរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងនោះ ក៏មានសប្បុរសជនជួយកសាងសាលារៀនបាន១ខ្នងបន្ថែមទៀតដោយបានបញ្ចុះបឋមសិលានាថ្ងៃនេះ។ លោកបានបន្តថា សាលារៀន១ខ្នងនេះដែលចាប់ផ្តើមសាងសង់នាពេលនេះ មានបណ្តោយ៣២ម៉ែត្រ និងទទឹង៩ម៉ែត្រស្មើរ និង៤បន្ទប់ជាអំណោយរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាដែលមានទីតាំងនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងផ្តាំស្មើរដល់ក្រុមជាងសំណង់ទាំងត្រូវធ្វើយ៉ាងណាសាងសង់អគារសាលារៀននេះបានរឹងមាំស្របតាមបទគដ្ឋាន បច្ចេកទេសដើម្បីប្រើប្រាស់បានយូរអង្វែងមិនតែប៉ុណ្ណោះ សាលារៀន១ខ្នងនេះជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់សម្រាប់ក្មួយៗ នៅជនបទបានសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដ។ មិនតែប៉ុណ្ណោះត្រូវ ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ ដោយសារតែប្រទេសកម្ពុជាទើបនឹងរកឃើញអ្នកឆ្លងថ្មីចំនួន២នាក់ទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner