វិបត្តិស្នេហា ធ្វើឲ្យសិស្សសាលា ភាសាជប៉ុនម្នាក់គិតខ្លីចងកសម្លាប់ខ្លួន
ភ្នំពេញ៖ ស្ត្រីវ័យ៣១ឆ្នាំម្នាក់រៀន នៅសាលាភាសាជប៉ុនបានសម្រេចចិត្តបញ្ចប់ជីវិត ដោយចងសម្លាប់ខ្លួនព្រោះតែមានវិបត្តិស្នេហា។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៨ផ្លូវ១៩៧៤ ក្រុមទី៥ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ សពស្ត្រីខាងលើមានឈ្មោះ សេង ស្រីមុំ អាយុ៣១ឆ្នាំ ជាសិស្សរៀនភាសាជប៉ុនស្នាក់នៅបន្ទប់ជួលលេខ១ជាន់ទី២ កន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃឃ្នេ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ស្ត្រីឈ្មោះ សន ចារិយា អាយុ៣០ឆ្នាំជាមិត្តភក្តិរៀន ជាមួយគ្នាស្នាក់នៅបន្ទប់ជួលក្បែរគ្នាបានអោយដឹងថាស្ត្រីរងគ្រោះបានមកស្នាក់នៅកន្លែងកេីតហេតុអស់រយៈពេល៤ខែ មកហេីយ។ ដោយនៅជាមួយមិត្តភក្តិស្រីៗបីទៅបួននាក់ទៀតដេីម្បីរៀនភាសាជប៉ុន។ ក្រោយមកស្ត្រីរងគ្រោះក៏មានទំនាក់ទំនងស្នេហា ជាមួយ នឹងបុរសម្នាក់ដែលគេស្គាល់ឈ្មោះ ចន្នា អាយុ២២ឆ្នាំ ជាសិស្សរៀនជាមួយគ្នា។
ក្រោយពីមានទំនាក់ទំនងស្នេហារួចមកស្ត្រីរងគ្រោះក៏ឈប់ស្នាក់នៅបន្ទប់ជួលជាមួយនឹងមិត្តភក្តិស្រីៗ។ ហេីយបានទៅជួលបន្ទប់កេីតហេតុដេីម្បីស្នាក់នៅជាមួយនឹងបុរសដែលជាសង្សារតែពីរនាក់ដូចជាប្តីប្រពន្ធក្រោយមកទៀត ស្ត្រីរងគ្រោះក៏បានដឹងរឿងរ៉ាវបុរស ជាសង្សារមានប្រពន្ធ និងកូនហើយ។ ក្រោយពីដឹងរឿងនេះហើយ ស្ត្រីរងគ្រោះចាប់ផ្តេីមខូចចិត្ត និងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកមកហើយប៉ុន្តែត្រូវបានមិត្តភក្តិជួយទាន់។លុះដល់ថ្ងៃកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលឡើងថា
ឃេីញស្ត្រីរងគ្រោះបានយកអាវចងជាប់ និងមេដំបូលបន្ទប់ជួលធ្វើអត្តឃាតសម្លាប់ខ្លួនបាត់ទៅហេីយ។
ហេីយម្ចាស់ផ្ទះក៏ស្រែកឆោឡោបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅសមត្ថកិច្ចកោសល្យវិច័យ ចុះមកពិនិត្យឃើញថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ហេីយសមត្ថកិច្ចក៏បានទំនាក់ទំនងទៅក្រុមគ្រួសារ និងប្រគល់សពជនងគ្រោះយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕ ដោយ៖ ចន្ទ លីហ្សា