ប្រជាពលរដ្ឋ៩៩២គ្រួសារ នៅសង្កាត់ទាំង៤នៃក្រុងប៉ៃលិន ដែលរងវិបត្តិកូវីដ១៩ ទទួលបានស្បៀងអាហារពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ប៉ៃលិន ៖ វិបត្តិកូវីដ១៩បានអូសបន្លាយ១ឆ្នាំជាង បានធ្វើអោយសេដ្ឋកិច្ចប្រជាពលរដ្ឋធ្លាក់ចុះសម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ខ្ពស់លើទុក្ខលំបាកប្រជាពលរដ្ឋទូទៅ ដោយបានណែនាំអោយថ្នាក់ដឹកនាំគ្រប់ខេត្តក្រុង តាមដានពីជីវភាពរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋាន ជាមួយគ្នានេះ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ប្រធានមន្ទីរជុំវិញខេត្ត បានជួបសំណេះសំណាល ចែករំលែកទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋ និងនាំយកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋសង្កាត់ទាំង៤នៃក្រុងប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ដោយត្រូវធ្វើវិធានការអនាម័យជាប់ជាប្រចាំ និងត្រូវណែនាំកូន ក្មួយ សាច់ញាតិ ដែលធ្វើចំណាកស្រុកមកពី ប្រទេសថៃឲ្យទៅធ្វើចត្តាឡីស័ក១៤ថ្ងៃសិន។ទីពីលោកជំទាវ ស្នើសុំអោយពលរដ្ឋសម្អាតផ្ទះសំបែង ភូមិឋាន របស់ខ្លួនអោយបានស្អាត ជាប់ជានិច្ច។ទី៣លោកជំទាវ បានណែរនាំអាជ្ញាអរមូល និងប្រជាពលរដ្ឋ ត្រូវរាយការណ៍បន្ទាន់ ពីអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដល់សម្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការចរាចរ គ្រឿងញៀនខុសច្បាប់ក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង ៤សង្កាត់គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលបានទទួលអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មានចំនួន ៩៩២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៤០គីឡូក្រាម មី ១កេស ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ ទឹកបរិសុទ្ធវីតាល់ ១កេស ឃីត ១កញ្ចប់ (ភួយ ១, មុង ១, កន្ទេល ១) និងថវិកាចំនួន ៣ម៉ឺនរៀល ដោយឡែកគ្រួសារពិការ ចំនួន ២៣នាក់ បានទទួលថវិកាឧបត្ថម្ភបន្ថែម ក្នុង១គ្រួសារៗចំនួន ៥ម៉ឺនរៀលពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner