ក្រុមវេជ្ជបណ្ឌិតអាម៉េរិករាប់រយនាក់ព្រមានលោក ដូណាល់ ត្រាំ ពីហានិភ័យពេលប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ ដើម្បីការពារឆ្លង COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ វេជ្ជបណ្ឌិតជាង៥០០នាក់បានរួមគ្នាផ្ញើលិខិតមួយច្បាប់ទៅប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដោយបង្ហាញពីការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានផ្នែកសុខភាព នេះបើតាមសារព័ត៌មាន Sputnik នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។

តាមរយៈលិខិតដែលផ្ញើជូនលោក ត្រាំ នេះ ក្រុមវេជ្ជបណ្ឌិតទាំងនោះបានបញ្ជាក់ថា វិធានការរឹតបន្តឹងសកម្មភាពដើម្បីទប់ស្កាត់ COVID-19 ធ្វើឲ្យពលរដ្ឋអាម៉េរិករាប់លាននាក់ប្រឈមនឹងហានិភ័យ ព្រោះពួកគេត្រូវបានបង្ខំឲ្យខកខានការត្រួតពិនិត្យសុខភាពជាប្រចាំ ដែលអាចជួយឲ្យពួកគេរកឃើញជំងឺធ្ងន់ៗដូចជា មហា រីក ឬក៏អាចទប់ស្កាត់ជំងឺដាច់សរសៃឈាម និងគាំងបេះដូង ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ អភិបាលរដ្ឋរបស់អាម៉េរិកភាគច្រើនបានចាប់ផ្តើមដកសេចក្តីបង្គាប់ចេញវិញ ដែលតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងអនុញ្ញាតឲ្យអាជីវកម្មមួយចំនួន បើកដំណើរការឡើងវិញជាបណ្តើរៗ ប៉ុន្តែការរក្សាគម្លាតសុវត្ថិភាពត្រូវគេរំពឹងថា នឹងបន្តអូសបន្លាយពេលរហូតដល់ផុតរដូវក្តៅឆ្នាំនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner