ឯកឧត្តម សឿម ប៊ុនរិទ្ធិ ប្រធានក្រុមការងារចុះជួយស្រុក និងឃុំកំរៀង ខេត្តបាត់ដំបង បានចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងកំពុងជួបការលំបាកខ្លាំង ក្នុងភូមិឡាក់២ ចំនួន៤១គ្រួសារ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ប្រធានក្រុមការងារចុះជួយស្រុកកំរៀង និង ឯកឧត្តម លោកប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំកំរៀង រួមនិងអាជ្ញាធរស្រុក ឃុំ-ភូមិ ព្រមទាំងប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាក រស់នៅក្នុងភូមិឡាក់២ ស្ថិតក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបាននាំយក នូវ អំណោយ អង្ករ ទឹកសុទ្ធនិងថវិកាដើម្បីចែកជូនដល់បងប្អូនចំនួន៤១គ្រួសាវ។ ហើយអង្ករ ដែលយកមកចែកជូននៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២០នេះជាអំណោយរបស់សប្បុរសជនជប៉ុន តាមរយៈឯកឧត្តម យឹម សៀប អភិបាលរងខេត្តបាត់ដំបង និងក្រុមការងារចុះជួយក្នុងឃុំនិងភូមិនៅទីនេះ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាប្របានក្រុមការងារបានថ្លែងគូសបញ្ជាក់ថា៖ដោយសារតែវិបត្តកូវីដ-19 វាបានឆ្លងរាតត្បាតរីករាលដាលនៅពាសពេញពិភពលោក។ ហើយកម្ពុជាក៏មានការឆ្លងនិងចម្លងដែលបាននាំចូលពីក្រៅប្រទេសបានធ្វើឲ្យកម្ពុជាយើងជួបនូវវិបត្តពីកូវីដ-19ផងដែរ។តែបច្ចុប្បន្នវាបានជាសះស្បើយអស់ហើយ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម ចំពោះមុខនៅពេលនេះ គឺបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស៎បងប្អូន។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា៖ដោយ មើលឃើញពីបញ្ហាផលប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននៅទីនេះនិងដោយមានការណែនាំផ្ទាល់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជន  សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្ត និងឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានចាត់តាំងក្រុមការងារ ដើម្បីចុះសួរសុខទុក្ខពីជីវភាពផ្ទាល់របស់បងប្អូននៅតាមខ្នងផ្ទះ និងបានគិតគូរនាំយកនូវអំណោយជាស្បៀងបន្តិចបន្តួចមួយចំនួន ដើម្បីជួយរំលែកនិងសម្រាលនូវការលំបាករបស់បងប្អូនបានមួយគ្រា។

ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្នុងឃុំកំរៀងនិងស្រុកកំរៀង ក៏បានថ្លែងក្រើនរំលឹកនិងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិឡាក់២ និង បងប្អូនកូនក្មួយ ដែលចូលរួមទាំងអស់ថា៖ ស្ថិតក្នុងស្ថានភាពពីការរាតត្បាតជាសកល ដោយជម្ងឺកូវីដ-19 នៅមិនទាន់ធូរស្រាលនៅលើពិភពលោក និងពីបណ្តានៃប្រទេសជិតខាងយើងនៅឡើយ។ជាពិសេសនៅកម្ពុជាយើងបើទោះអ្នកជម្ងឺបានជាសះស្បើយអស់ទៅហើយក្តី តែមកទល់ពេលនេះអ្វីដែលបងប្អូនកូនក្មួយយើងត្រូវប្រកាន់ឲ្យខ្ជាប់ខ្ជួននោះ គឺ៖ ការរស់នៅស្អាតប្រកបដោយអនាម័យនិងការធ្វើអនាម័យជាប្រចាំក្នុងការលាងសម្អាតដៃនិងសាប៊ូ អាល់កុល និងជែលសម្អាតដៃ មុននិងកាន់អ្វីឬធ្វើអ្វី ដើម្បីការពារនូវសុខភាពអាយុជីវិតផ្ទាល់ខ្លួនយើងម្នាក់ៗនិងដើម្បីបញ្ចៀសឲ្យបានពីការឆ្លងនិងការចម្លង និងការផ្ទុះសាជាថ្មីឡើងវិញនៅក្នុងសហគមន៍យើងនីមួយៗនូវមេរោគកូវីដ-19 នេះឲ្យបានដាច់ខាត។ អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំងនៅពេលនោះរួមមាន៖ អង្ករ២៥គក្រ​ ទឹកសុទ្ធមួយយួរ និងថវិកា១ម៉ឺនរៀល ក្នុងមួយគ្រួសារៗ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner