គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១២ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១៨នាក់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សចំនួន៥នាក់បានស្លាប់ និង១៨នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ ប្រជែង និងបត់គ្រោះថ្នាក់៕ ដោយ/ ឆៃហួត