អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៨លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៩ម៉ឺននាក់ និងជាសះស្បើយ៨០លាន៧៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៨លាន៧២ម៉ឺន៧ពាន់១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៩ម៉ឺន៤ពាន់១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨០លាន៧៣ម៉ឺន៦ពាន់៤៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន១០ម៉ឺន៦ពាន់៧០៤នាក់ ស្លាប់ចំនួន៤៩ម៉ឺន២ពាន់៥២១នាក់ និងជាសះស្បើយចំនួន១៨លាន៤ម៉ឺន៣១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៩ម៉ឺន២ពាន់៥៥០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៥៨៨នាក់ និងជាសះស្បើយ១០លាន៥៩ម៉ឺន៨ពាន់៧០៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៧៦ម៉ឺន៥ពាន់៦៩៤នាក់ ស្លាប់២៣ម៉ឺន៧ពាន់៦០១នាក់ និងជាសះស្បើយ៨លាន៦៧ម៉ឺន៨ពាន់៣២៧នាក់ ៕ ប្រភព៖ worldometers

