លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូអញ្ជើញសួរសុខទុក្ខ លោកជំទាវ វ៉ សារិត នៅមន្ទីរពេទ្យជោររៃ រាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យខួបគ្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឯកឧត្តម ហ៊ឹម ឆែម រសៀលថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានឆ្លៀតពេលវេលា ដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខ លោកជំទាវ វ៉ា សារិត ដែលត្រូវជាភរិយារបស់ ឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ដែកកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យជោរវៃ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបផ្តាំផ្ញើរឲ្យគ្រូពេទ្យ ឯកទ្ទេសបន្តជួយយកចិត្តទុក្ខដាក់បន្ថែមទៀតក្នុងការជួយព្យាបាលឲ្យអ្នកជម្ងឺ និងបានជូនពរឲ្យលោកជំទាវ វ៉ា សារិត ឆាប់បានជាសះស្បើយពីជម្ងឺ និងឆាប់បានត្រលប់ទៅគេហដ្ឋានដើម្បីជួបជុំគ្រួសារវិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner