ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីមួយករណីទៀត នៅថ្ងៃទី២១ ឧសភានេះ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសអំពីករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០១ករណី លើបុរសជនជាតិខ្មែរ ដែលមានអាយុ ២៦ឆ្នាំមានទីលំនៅនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ បុរសរូបនេះបានធ្វើដំណើរត្រឡប់មកពីប្រទេសហ្វីលីពីន ដោយបន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ ហើយបានមកដល់កម្ពុជាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានឱ្យដឹងដែរថា អ្នកដំណើរជាមួយបុរសនោះ ចូលមកប្រទេសកម្ពុជាសរុបចំនួន ៦៣នាក់ ដែលមានជនជាតិកូរ៉េ ២៣នាក់ជនជាតិប៊ែលហ្សិកម្នាក់ ជនជាតិតៃវ៉ាន់ម្នាក់ ជនជាតិហូឡង់ម្នាក់ ជនជាតិជប៉ុន៣នាក់ និងជនជាតិខ្មែរ៣៤នាក់ ហើយត្រូវបានត្រួតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ និងបានដាក់ឲ្យនៅរង់ចាំកន្លែងធ្វើចត្តាឡីស័កនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលមកដល់រាជធានីភ្នំពេញភ្លាម ហើយបានយកវត្ថុសំណាកទៅធ្វើវិភាគទាំងអស់ ដែលជាលទ្ធផលបង្ហាញថា មានជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់ខាងលើតែម្នាក់ប៉ុណ្ណោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner