ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីឯកឧត្ដម គង់ សោ ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលនាថ្ងៃនេះ និងបានថ្លែងអំណរគុណ ឯកឧត្ដម គង់ សោ ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី រួម ទាំង មន្ត្រី រាជការ អ្នកមុខអ្នកការគ្រប់លំដាប់ថ្នាក់របស់ខេត្តកណ្តាល តំណាងវិស័យឯកជន និង ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម សហការ ជាមួយមន្ទីរពាណិជ្ជកម្មកន្លងមក។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណនិជ្ជកម្ម បានមានប្រសាន៍ដោយក្តីមោទនភាពចំពោះវឌ្ឍភាព និងបានអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល សម្រាប់ បម្រើការងារ និងជាកន្លែងផ្ដល់សេវាកម្មជូនបងប្អូនប្រជាពលរដ្ឋលើវិស័យពាណិជ្ជកម្ម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសម្ធិទផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននិងកំពុងដុតដៃដុតជើងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ ក្រសួងបាននិងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម ក្នុងនោះ ច្បាប់ចំនួន២ គឺច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវ បាន ព្រះមហាក្សត្រប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ក្រៅ ពីនេះ លិខិតបទ ដ្ឋាន គតិ យុត្តផ្សេងទៀត ក៏កំពុងតែរៀបចំតាក់តែងផងដែរ រួម មាន៖ ច្បាប់ ស្តីពី កិច្ច សន្យាពាណិជ្ជកម្ម ច្បាប់ ស្តីពីការ ប្រកួត ប្រ ជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូប អាហារ។ ក្រសួងក៏កំពុង ពិនិត្យលើការធ្វើវិសោធន កម្ម ច្បាប់ មួយចំនួនទៀត ដើម្បីធ្វើទំនើបកម្មឲ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៏ណែនាំនូវចំណុចមួយចំនួន ដល់មន្រ្តី មន្ទីរ ពាណិជ្ជ កម្ម ដូចខាងក្រោម៖
ទី១-ស្នើឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីក ចំណេះដឹងខ្លួន បន្ថែម ទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់ នូវ បទ ពិសោធន៍ ពីមន្រ្តីរាជការនៅក្រសួងពាណិជ្ជកម្ម។
ទី២-ស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់ តែជិតស្និទ្ធជា មួយអាជ្ញាធរ មូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជា ពិ សេស កំ ណែ ទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅ ជួយ សម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។
ទី៣-បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាស រួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៤-ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្នើសុំគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពី ការ ការពារជំងឺនេះ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យ ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យ កាន់ តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យ ប្រទេសយើងឆ្លងផុតពីរលកជំងឺនេះ ជាលើកទី២ ទៀត។
គួរបញ្ជាក់ផងដែរថា វិស័យពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យគន្លឹះ ដើម្បីជំរុញកំណើនសេដ្ឋ កិច្ច ជាតិ ដោយសារប្រទេសយើងមាន សក្តា នុ ពលខ្ពស់សម្រាប់ពង្រីកផលិតកម្មក្នុងស្រុក និងសម្រាប់ធ្វើពិពិធកម្ម ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រសួង ពាណិជ្ជ កម្ម ក្នុង នាមជា សេនា ធិការរបស់រាជរដ្ឋាភិបាល បាន កំពុង ធ្វើការងារយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និង កម្មវិធីយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បី ឆ្លើយតប ទៅ នឹង តម្រូវការបច្ចុប្បន្នឱ្យបានទាន់ពេលវេលា។ ជាក់ស្តែងក្រ សួង កំពុងតែអនុវត្ត យុទ្ធ សាស្ត្រ សមាហរណ កម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដែល ជា គោលនយោបាយពាណិជ្ជកម្មជំនាន់ទីបួន និងបានប្រកាស ដាក់ ឲ្យប្រើប្រាស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងវេទិកាត្រួតពិនិត្យឡើងវិញ ជាសកល នៃ ជំនួយ សម្រាប់ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ កាលពីខែកក្កដា ឆ្នាំ២០១៩។ យុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្ម កម្ពុជា ២០១៩-២០២៣ ជា ផែនទី បង្ហាញ ផ្លូវដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ ក្រឡាជា មួយ យុទ្ធ សាស្រ្តចតុកោណ ផែនការយុទ្ធ សាស្ត្រអភិ វឌ្ឍន៍ ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោ បាយ ជាតិ មួយ ចំនួនទៀត៕