កីឡាមួយចំនួនដែលបានផ្អាកសកម្មភាពទាំងការហ្វឹកហាត ទាំងការប្រកួត់មួយរយ:នៃការទប់ស្កាត់និងបង្ការជំងឺកូវីដ19 អស់រយៈពេលជាង ២ ខែកន្លងមកនោះ ពេលនេះត្រូវបានសម្ដេចតេជោហ៊ុនសែន បានផ្តល់ភ្លើងខៀវឲ្យមានសកម្មភាពប្រកួតឡើងវិញ ប៉ុន្តែជាលក្ខណៈធ្វើការប្រកួតដោយបិទទ្វារ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងសារជាសំឡេងដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកថ្ងៃទី ២១ ខែឧសភានេះ បានបញ្ជាក់ថា សម្តេចបាននិយាយថា
ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល,ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និង ឯកឧត្តម ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា គប្បីធ្វើការពិភាក្សាគ្នាដើម្បីបើកឱ្យមានការប្រកួតកីឡាមួយចំនួនឡើងវិញ។
    សម្ដេចតេជោ បានមានប្រសាសន៍ថា កន្លងមកទាក់ទងវិស័យកីឡា គឺយើងបានអនុញ្ញាតអោយតែកីឡាប្រដាល់ធ្វើការប្រកួតដោយបិទទ្វារ ឯកីឡាដទៃទៀតគឺស្ងប់ស្ងាត់។ សម្រាប់ពេលនេះ យើងពិនិត្យឃើញថាយើងគួរចាប់ផ្ដើមឲ្យមានសកម្មភាពកីឡាគ្រប់ប្រភេទគ្រប់ទំរង់ទាំងបាល់ទាត់បាល់ ទះបាល់បោះនិងកីឡាប្រភេទដទៃទៀតប៉ុន្តែប្រសិនជាមានការប្រកួត ក៏ប្រកួតបិទ ទ្វារដដែល។ សម្ដេចយល់ថា ហានិភ័យនៅកន្លែងការប្រកួតកីឡាមិនជាមានច្រើនប៉ុន្មានទេ ដោយយើងកំណត់ទាក់ទិននឹងការប្រកួតដូចជាបាល់ទាត់យើងមិនត្រូវឲ្យមានអ្នកដែលត្រូវចូលទៅមើលទេ គឺក្នុង១កន្លែងប្រកួតហ្នឹង យ៉ាងច្រើនប្រើ ប្រាស់បើថាបាល់ទាត់វាអាចថា៥០ឬ៦០ នាក់ប៉ុណ្ណោះ ទាំងគ្រូបង្វឹកទាំងកីឡាករហើយទីធ្លាក៏ធំដែរ ហើយបាល់ទះក៏ដូច្នេះដែរគឺវាមិនច្រើនទេបាល់ទះ បាល់បោះហើយប្រភេទកីឡាផ្សេងៗទៀតក៏ដូចគ្នាដែរ។ដូច្នេះហានិភ័យវាមិនជាខ្ពស់ទេហើ យប្រយ័ត្នទៀតយើងប្រគល់ឲ្យសហព័ន្ធនីមួយៗជាមួយក្លឹបជាអ្នកទទួលខុសត្រូវដែលកន្លែងប្រកួត យើងក៏ត្រូវមានវិធាន ការម៉ឺងម៉ាត់ទៅលើបញ្ហាការត្រួតពិនិត្យកម្ដៅ ការត្រួតពិនិត្យផ្សេងៗមុននឹងឲ្យចូលទៅធ្វើការប្រកួត។ដូច្នេះស្នើឲ្យឱ្យឯកឧត្តមរដ្ឋមន្រ្តីទាំងបីពិនិត្យមើលដោយយើងបើកជាជំហ៊ានៗ ប៉ុន្តែនៅក្លឹបហាត់ ប្រាណមិនទាន់ឲ្យបើកទេវិស័យឯកជនដែលប្រមូលផ្ដុំកកកុញដោយមនុស្សទៅហាត់ប្រាណ ហើយកន្លែងក្លឹបម៉ាស្សាខារ៉ា អូខេក៏មិនទាន់ឲ្យបើកដែរ។
       សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ជំរុញវិស័យកីឡាឲ្យចេញមុខ ដោយសារហានិភ័យហាក់ដូចជាទាបបើប្រៀបធៀបនឹងសកម្មភាពទេសចរណ៍ដែលកំពុងមានសព្វថ្ងៃ ហើយម្យ៉ាងទៀតវិធានការការការពារគឺត្រូវតែមានគ្រប់ទីកន្លែងទាំងអស់។ដូច្នេះគួរពិចារណាឲ្យមានការប្រកួតដោយសារតែដោយសារតែយើងមានវគ្គប្រកួតនេះវគ្គប្រកួតនោះឬកម្មវិធីប្រកួតផ្សេងៗ ហើយម្យ៉ាងទៀតធនធានធនធានកីឡារបស់យើងបើសិនយើងពន្យារចោលយូរពេកគឺការហ្វឹកហាត់ក៏មិនបានធ្វើការប្រកួតក៏មិនបានធ្វើនិងធ្វើឲ្យផ្នែកកីឡារបស់យើងចុះខ្សោយដែរ។ដូច្នេះសូមពិចារណាលើរឿងនេះហើយបើឯកភាពគ្នាហើយសូមផ្ដល់មតិយោបល់មកសម្ដេចវិញ ដើម្បីនឹងប្រកាសបើកឲ្យមានការប្រកួតតែម្ដង។សម្ដេចតេជោបានបញ្ជាក់ថា គឺវាល្មមដល់ពេលវេលាហើយ។ សូមបញ្ជាក់ថា រយៈពេលប្រមាណជាជាង២ខែកន្លងមកនេះ សហព័ន្ធកីឡាជាតិទាំងអស់បានផ្អែកសកម្មភាពប្រកួតនិង ការហ្វឹកហាត់ប្រមូលផ្តុំ ដោយសាការពារទប់ស្តាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមសេចក្តីប្រកាសផ្អាកបណ្តុះអាសន្នរបស់ក្រសួងអប់រំ និងកីឡា ប៉ុន្តែមានតែប្រដាល់គុនខ្មែរប៉ុណ្ណោះ ដែលទទួលបានភ្លើងខៀវពីសម្តេច តេជោ ហ៊ុន ឲ្យដំណើរការប្រកួតជាលក្ខណៈបិទទ្វា ពោលមិនឲ្យទស្សនិកជនចូលទស្សនា៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner