លោក ឌី រ័ត្នខេមរុណ៖ ធ្វើការផ្សព្វផ្សាយដល់ម្ចាស់ភោជនីដ្ឋានសេវាកម្ម អាហារដ្ឋាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ ឲ្យចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ពីព្រោះថាយើងភ្លេចជំងឺកូវិដ១៩បាន តែជំងឺកូវីដ១៩ មិនទាន់ភ្លេចយើងនោះទេ
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ
នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ ០២២/២០ សជណ.ច្រ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
នាឱកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ កុំធ្វេសប្រហែស នឹងបន្តការពារខ្លួនដើម្បីការពារជម្ងឺកូវីត-១៩ កុំឲ្យឆ្លងរាលដាលក្នុងសហគមន៍ និងសំណូមពរឲ្យម្ចាស់ភោជនីយដ្ឋាន ទាំងអស់ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលជម្ងឺ កូវីដ-១៩(Covid-19) ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ហើយសូមអោយម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ មានការប្រុងប្រយ័ត្នដូចតទៅ៖
១. ម្ចាស់អាជីកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ត្រូវគោរពឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ (Covid-19)។
២. ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារ ចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោយចូលក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន។
៣. ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
៤. ក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឬអាហារដ្ឋានណា មិនអនុវត្តន៍តាមការណែនាំនេះ រដ្ឋបាលខណ្ឌមានជ័យ នឹងបិទអាជីកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះ ជាបណ្តោះអាសន្ន ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋទាំងអស់
សូមកុំទាន់ភ្លេចកូវីដ-១៩ ព្រោះ កូវីដ-១៩ មិនទាន់ភ្លេចយើងទេ បើអ្នកប្រហែសថ្ងៃនេះ អ្នកនឹងអាចសោកស្តាយអស់មួយជីវិត សូមបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ ៕ធ.ដ