​ថៃ​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​លើ​ពលរដ្ឋ​ខ្លួន​ម្នាក់​ដែល​វិលត្រឡប់​មកពី​ប្រទេស​តង់​ហ្សា​នី

​ថៃ​៖​ ​វី​រុ​ស​កូ​វី​ដ​១​៩​ទម្រង់​ថ្មី​មាន​ប្រភព​នៅ​អាហ្វ្រិក​ខាងត្បូង​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខ្លួន​ជនជាតិ​ថៃ​ម្នាក់​ដែល​វិលត្រឡប់​មកពី​ប្រទេស​តង់​ហ្សា​នី​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយក​ ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ថៃ​លោក​ ​អូ​ផា​ស់ ​កា​ន​កា​វី​ន​ផុង​ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ខ្លី​មួយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​។​

អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​ ​គឺជា​បុរស​ជនជាតិ​ថៃ​អាយុ​៤​១​ឆ្នាំ​ម្នាក់​ដែល​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​តង់​ហ្សា​នី​ ​ដើម្បី​រកស៊ី​ ​មុន​ពេល​វិលត្រឡប់​មក​ប្រទេស​ថៃ​វិញ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​កន្លងទៅ​នេះ​ ​។​

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា​ ​នាយកដ្ឋាន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ស្ថានការណ៍​នេះ​ ​បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ថា​ ​វី​រុ​ស​អាហ្វ្រិក​ខាងត្បូង​អាច​ឈាន​ដល់​ប្រទេស​ថៃ​ ​ហើយ​ថា​ ​ក្នុង​ករណី​អ្នកជំងឺ​នេះ​ ​មិន​មាន​ភ​័ស្តុ​តាង​ថា​ ​វី​រុ​ស​កូ​វី​ដ​១​៩​ទម្រង់​ថ្មី​បាន​នាំឲ្យ​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​នោះ​ទេ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner