​ចំនួន​អ្នករបួស​កើន​ឡើង​ដល់​១​៤​៦​នាក់​ ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​វាយប្រហារ​ប្រទេស​ជប៉ុន

​ជប៉ុន​៖​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​ឡើងវិញ​កំពុង​ធ្វើឡើង​នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​ ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ក​ម្រិ​ត​៧​.​៣​រ៉ិ​ច​ទ​័​របា​ន​វាយប្រហារ​ទីក្រុង​ហ្វូ​គូ​ស៊ី​ម៉ា​ ​ហើយ​ជា​លទ្ធផល​នោះ​ ​មនុស្ស​យ៉ាងតិច​១​៤​៦​នាក់​បាន​រង​របួស​ ​ប៉ុន្តែ​មិន​មាន​របាយការណ៍​អំពី​ការ​ស្លាប់​ទេ​ ​និង​ ​នាំឲ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​តំបន់​ផង​ដែរ​ ​។​

គ្រោះ​មហន្តរាយ​ធម្មជាតិ​ខាងលើ​នេះ​ ​បាន​កើតឡើង​មិនដល់​មួយ​ខែ​ ​មុន​ខួប​១​០​ឆ្នាំ​នៃ​គ្រោះ​រញ្ជួយ​ដី​ ​និង​រលក​យក្ស​ស៊ូ​ណា​មិ​ដែល​នាំឲ្យ​មានការ​ផ្ទុះ​នៅ​ចង្ក្រាន​នុយ​ក្លេអ៊ែ​រ​ចំនួន​០​៣​ ​នៃ​រោងចក្រ​ ហ្វូ​គូ​ស៊ី​ម៉ា​ ​ដៃ​ អ៊ិឈិ ​និង​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ ​ឬ​បាត់ខ្លួន​ប្រមាណ​១​ម៉ឺន​៩​ពាន់​នាក់​ ​។​ ​យ៉ាងណាមិញ​ ​ក្រុមហ៊ុន​ថាមពល​នានា​ក្នុង​តំបន់​រងគ្រោះ​ ​មិនបាន​រាយការណ៍​អំពី​ការខូចខាត​ដល់​រោងចក្រ​ថា​ម​ ​ពល​នុយ​ក្លេអ៊ែ​រ​នោះ​ទេ​ ​។​

បើ​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ ​គ្រោះ​រញ្ជួយ​ដី​នៅ​ថ្ងៃអាទិត្យ​ម្សិល​មិញេះ ​បាន​វាយប្រហារ​តំបន់​ តូហូ​គូ​ ​ដែល​មាន​ចម្ងាយ​២​២​០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​តូក្យូ ​។​ ​មនុស្សជា​ង​៨​៣​ម៉ឺន​គ្រួសារ​នៅ​តំបន់​ តូហូ​គូ​ ​និង​ ​កាន់​តុ​ ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ ​ប៉ុន្តែ​តំបន់​ខ្លះ​ត្រូវ​បាន​តភ្ជាប់​ឡើងវិញ​កាលពី​អាទិត្យ​ម្សិលមិញ​ ​ខណៈ​តំបន់​មួយ​ចំនួន​នៅ​ ហ្វូ​គូ​ស៊ី​ម៉ា​ ​នៅតែ​គ្មាន​ទឹក​ប្រើប្រាស់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner