វៀតណាមគ្រោងធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ដំណាក់កាលទី២លើសត្វកណ្តុរចំនួន៣០ក្បាល

អត្ថបទដោយ៖
Kien Sereyvuth

វៀតណាម៖ ថ្នាំវ៉ាក់សាំងប្រឆាំង COVID-19 ដែលផលិតនៅប្រទេសវៀតណាមនឹងត្រូវបានធ្វើតេស្តលើសត្វកណ្តុរចំនួន៣០ក្បាល ដើម្បីកំណត់កម្រិតចំនួនដូស(dose) ដែលមានប្រសិទ្ធភាពបំផុតរបស់វា នេះបើតាមសារព័ត៌មាន VnExpress នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ដូ ទួន ដាត ប្រធានក្រុមហ៊ុន VABIOTECH ដែលផលិតវ៉ាក់សាំងនេះ បានបញ្ជាក់ថា ការធ្វើតេស្តដំណាក់កាលទី២ នឹងត្រូវធ្វើឡើងនៅដើមខែមិថុនាខាងមុខ ។

ហើយថ្នាំវ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមអ្នកវិទ្យាសាស្ត្រ នៃក្រុមហ៊ុន VABIOTECH និងសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស ។ ក្រុមហ៊ុននេះប៉ាន់ស្មានថា វានឹងចំណាយពេលយ៉ាងហោចណាស់ពី១២ទៅ១៨ខែ ដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner