វៀតណាម​នឹង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ប្រមាណ​៥​លាន​ដូ​ស​ ​នៅ​ចុងខែ​នេះ​

​ប្រទេស​វៀតណាម​នឹង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ប្រមាណ​៥​លាន​ដូ​ស​ ​នៅ​ត្រឹម​ចុង​ខែកុម្ភៈ​ ​២​០​២​១​នេះ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ ​នា​ថ្ងៃម្សិលមិញ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១​៥​ ​កុម្ភៈ​ ​លោក​អនុ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ ​T​ruon​g​ Quoc Cuon​g​ ​បាន​គូស​បញ្ជាក់​ថា​ ​ក្នុងចំណោម​៥​លាន​ដូ​ស​នេះ​ ​រួម​ប​ញ្ជូ​ល​ទាំង​វ៉ាក់សាំង​ប្រមាណ​៤​.​៩​លាន​ដូ​ស​ ​ដែល​ផ្តល់​តាមរយៈ​កម្មវិធី​ ​Co​v​a​x ​ដែល​ជា​យន្ត​ការ​ពិភពលោក​ជួយ​អភិវឌ្ឍន៍​ ​ផលិត​និង​ជួយ​ឲ្យ​បណ្តា​ប្រទេស​នានា​ទទួល​បាន​វ៉ាក់សាំង​នេះ​។​
​លោក​បន្ថែម​ទៀត​ថា​ ​ប្រមាណ​១​១​៧​០​០​០​ដូ​ស​ទៀ​តនឹង​នាំចូល​ដែរ​ ​ដោយ​សរុប​ទាំង​ប្រមាណ​៥​លាន​ដូ​ស​នេះ​នឹង​មកដល់​វៀតណាម​ ​ត្រឹម​ចុង​ខែកុម្ភៈ​នេះ​។​

​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ ​T​ruon​g​ ​H​o​a​ ​Bin​h​ ​ធ្លាប់​បាន​និយាយ​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ដែល​នាំចូល​ ​គឺ​មិន​មាន​ច្រើន​ទេ​ ​ដូច្នេះ​ ​អាជ្ញាធរ​ប្រទេស​នីមួយៗ​ចាំបាច់​ត្រូវ​ចរចា​ជាមួយ​ប្រភព​ផ្សេងៗ​ទៀត​ ​ក្នុង​ការ​ទិញ​ ​និង​ជំរុញ​ការ​ផលិត​ក្នុងស្រុក​។​

​សូម​បញ្ជាក់​ថា​ ​វៀតណាម​ក៏​កំពុង​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយខ្លួនឯង​ដែរ​ ​ក្រៅពី​ការ​បញ្ជាទិញ​និង​ទទួល​បាន​ពី​គេ​នោះ​ ដោយវ៉ាក់សាំងទាំងនោះស្ថិតក្នុងការសាកល្បងក្នងប្រទេសដែរ៕


​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner