​សហរដ្ឋអាមេរិក​ ​និង​កាណាដា​កំពុង​រង​ការវាយប្រហារ​ពី​ព្យុះ​ព្រិល​ទឹកកក​ដ៏​អាក្រក់

​អាមេរិក​៖​ ​អភិបាល​ទីក្រុង​ហ៊ូ​ស្តុ​ន​ ​លោក​ ​ស៊ី​វែស្ទើ ​ធើ​ណឺ​ ​នៅ​ថ្ងៃអង្គារ​នេះ​បាន​និយាយ​ថា​ ​ប្រជាជន​១​.​៣​លាន​នាក់​នៅ​ទីក្រុង​លោក​គ្មាន​អគ្គិសនី​ប្រើប្រាស់​ឡើយ​ ​ហើយ​បើ​គិត​នៅ​ទូទាំង​រដ្ឋ​តិច​សា​ស់​វិញ​ ​គឺ​ប្រហែល​៤​.​៤​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​ ​។​

ទន្ទឹមគ្នា​ ​អាជ្ញាធរ​នៅ​រដ្ឋ​តិច​សា​ស់​បាន​រង​ការរិះគន់​ ​ដោយសារតែ​បណ្តាញ​ផ្គត់ផ្គង់​ថាមពលអគ្គិសនី​របស់​រដ្ឋ​នេះ​ ​ពុំអាច​បំពេញ​តម្រូវ​ការបាន​គ្រប់គ្រាន់​ ​នៅចំពោះមុខ​ការ​ធ្លាក់ព្រិល​ ​និង​ទឹកកក​ដ៏​ខ្លាំងក្លា​ ​ដែល​ជាហេតុ​បង្ក​ឲ្យ​មានការ​ដាច់​អគ្គិសនី​នៅ​ពាសពេញ​រដ្ឋ​ ​។​ ​បើ​តាម​ការ​ព្យាករណ៍​នោះ​ ​អាកាសធាតុ​ដ៏​អាក្រក់​នេះ​នឹង​បន្ត​កើតមាន​ជាច្រើន​ថ្ងៃ​ទៀត​នៅ​តំបន់​ភាគ​ខាងត្បូង​ ​និង​ភាគ​ឦសាន​សហរដ្ឋអាមេរិក​ ​។​

ដោយឡែក​នៅ​ក្នុង​ប្រទេស​កាណាដា​វិញ​ ​ព្យុះ​ព្រិល​ទឹកកក​ដ៏​អាក្រក់​មួយ​ក៏បាន​វាយប្រហារ​លើ​ទីក្រុង​តូ​រុន​តូ ​និង​តំបន់​ព័ទ្ធជុំវិញ​នោះ​ផង​ដែរ​នៅ​ក្នុង​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដោយ​គេ​សង្កេត​ព្រិល​នៅ​ពាសពេញ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​នៃ​រដ្ឋ​ ​អូ​តា​រី​អូ​ ​មួយ​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs ​និង​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner