ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នប៉ះទ្រូងផ្លូវដួលហេីយត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅប៉ះនឹងខឿនទ្រូងផ្លូវដួលនៅលើថ្នល់ហេីយត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនពេញទំហឹង រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចដេញចាប់បានមកវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅជិតស្តុបទួលពង្រ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ សៀក សុខា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មការរោងចក្រ នៅម្ដុំផ្សារបែកចាន ស្នាក់នៅក្បែរកន្លែងធ្វើការ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម(អ្នកបើកម៉ូតូ)។ចំណែកអ្នករងរបួសធ្ងន់ មានឈ្មោះសីហា ហៅជា អាយុជិត ២០ ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតជាមួយ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរជិះម៉ូតូម៉ាកស៊ុយស៊ូគីលេត ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HB-5569ធ្វើដំណើទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តមកខាងឆ្វេងដៃដោយមិនប្រយ័ត្នបណ្តាលឲ្យទៅប៉ះនឹងខឿនទ្រូងផ្លូវដួលនៅលើថ្មល់ ហេីយស្របពេលក៏មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-4344ធ្វើដំណើរមកពីក្រោយ កិន បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាអាណោចអាធម៌ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តកុងតឺន័រមិនបានឈប់នៅកន្លែងកើតហេតុនោះទេ ដោយបានព្យាយាមបើករត់តែត្រូវបានបងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចដេញរហូតដល់ផ្លូវជាតិលេខ៤ តំបន់សេដ្ឋកិច្ចពិសេសខណ្ឌកំបូល ទើបឃាត់រថយន្តបាន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner