លោកជំទាវ ម៉ុម ថានី ចុះសំណេះសំណាល់ និងសួរសុខទុក្ខបងប្អូនប្រជាសហគមន៍តំបន់ការពារធម្មជាតិចំនួនបី នៃដែនជម្រកសត្វព្រៃស្រែពក

មណ្ឌលគិរី ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រួសងបរិស្ថាន បានចុះសំណេះសំណាល់ និងសួរសុខទុក្ខបងប្អូនប្រជាសហគមន៍តំបន់ការពារធម្មជាតិចំនួនបី(សហគមន៍ត្រពាំងក្អេីម សហគមន៍ពូជ្រៃ និងសហគមន៍ក្រង់រពុក) នៃដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្ត្រ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី អមដំណេីរដោយមន្រ្តីនាយកដ្ឋានជីវភាព នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ។

ជាមួយគ្នានេះ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ទាំងបីមានក្ដីសប្បាយរីករាយ និងបានរៀបរាប់ពីដំណេីរការគ្រប់គ្រងសហគមន៍ ការចុះល្បាតព្រៃ និងការចងក្រងក្រុមទឹកឃ្មុំដេីម្បីលក់នៅលេីទីផ្សារប្រកបដោយនិរន្តរភាព។
ទន្ទឹម គ្នា នេះ ប្រជាសហគមន៍តំបន់ការពារធម្មជាតិអរគុណដល់ក្រសួងបរិស្ថានដែលបានផ្ដល់ដីព្រៃមកសហគមន៍ដេីម្បីគ្រប់គ្រងប្រេីប្រាស់និងប្រមូលអនុផលព្រៃឈេី ដេីម្បីចិញ្ចឹមជីវិតរបស់ពួកគាត់ពិសេស ក្រុមប្រឹក្សាឃុំពូជ្រៃបាន សម្ដែងការសប្បាយរីករាយ ជាអនែក ដែលលោកជំទាវអញ្ជេីញមកសួរសុខទុក្ខប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងមូលដ្ឋានឃុំពូជ្រៃយេីងខ្ញុំ។

ក្នុងឱកាសនេះ លោកជំទាវ បានមានប្រសាសន៍ថា ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន តែងតែគិតគូដល់ជីវភាពរបស់ប្រជាសហគមន៍ តាមរយៈការពឹងពាក់អាស្រ័យផលលេីធនធានធម្មជាតិ និងតែងតែរកឱកាសបង្កេីតការងារដល់សហគមន៍តំបន់ការពារធម្មជាតិ ពិសេសកន្លងមកក្រសួងបរិស្ថានបានផ្ដល់ពូជសត្វតាមរយៈគម្រោងលេីកកម្ពស់ជីវភាពសហគមន៍ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិដេីម្បីលេីកកម្ពស់ជីវភាពគ្រួសារ បន្ថែមមួយកម្រិតទៀត។

ជាទីបញ្ចប់លោកទាវបានថ្លែងអំណរអរគុណដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការពារនិងអភិរក្សធនធានធម្មជាតិ និងបានផ្ដាំផ្ញេីសហគមន៍តំបន់ការពារធម្មជាតិឲ្យខិតខំការពារនិងអភិរក្សព្រៃសហគមន៍ យេីងបន្ថែមទៀត ដេីម្បីជាប្រយោជន៍សហគមន៍និងទុកសម្រាប់កូនចៅយេីងជំនាន់ក្រោយៗទៀត។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner