ក្លឹបអ្នកមានមួយកំពុងដាក់សំណើរជាមួយកញ្ចប់ទឹកប្រាក់ដ៏ច្រើន ដើម្បីនាំ Messi ឲ្យមកកាន់អង់គ្លេស
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្លឹប Manchester City ត្រៀមកញ្ចប់ទឹកប្រាក់ដ៏ច្រើន ដើម្បីនាំ Lionel Messi មកកាន់កីឡដ្ឋាន Etihad នៅរដូវកាលក្រោយ ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរបស់ Barcelona ស្ទើរតែចូលរួមជាមួយអតីតគ្រូបង្វឹកចាស់លោក Pep Guardiola ម្តងហើយ កាលពីខែសីហា មុនពេលសម្រេចបន្ត នៅ NouCam ។

យោងតាមសារព័ត៌មានរបស់អង់គ្លេស ក្លឹបមេឃខៀវ បានដាក់សំណើរទៅកាន់ Messi ចំនួន៤៣០លានផោន ជាមួយកុងត្រារយៈពេល៥ឆ្នាំ ដោយលេងអង់គ្លេស៣ឆ្នាំ និងបន្តលេងនៅ New York City ដែលជាក្លឹបសម្ព័ន្ធនឹងគ្នារយៈពេល២ឆ្នាំបន្ថែម ។

គួររម្លឹកថា កាលពីរដូវក្តៅមុន ក្លឹប Man City ធ្លាប់បានដាក់សំណើរថ្លៃពលកម្ម៦០០លានផោនម្តងរួចហើយ ប៉ុន្តែមិនបានសម្រេចដោយ Lionel Messi សម្រេចបន្ត នៅ NouCam ។

សូមបញ្ជាក់ថា កុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីន នឹងអស់សុពលភាពនៅបញ្ចប់រដូវកាល២០២០-២១ មានន័យថា City អាចនាំយក Messi ដោយគ្មានតម្លៃខ្លួន ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។