​លោក​ ​លី​ ខឺ​ជាំ​ង​ ​អះអាង​ថា​ ​ចិន​នឹង​ប្រឆាំង​យ៉ាង​ដាច់ខាត​នូវ​រាល់​សកម្មភាព​របស់​ក្រុម​បំបែក​ខ្លួន​ណាមួយ​ ​ដែល​ចង់​ទាមទារ​ឯករាជ្យ​អោយ​កោះ​តៃ​វ៉ាន់

​ចិន​៖​ ​នាយករដ្ឋមន្ត្រី​ចិន​លោក​ ​លី​ ខឺ​ជាំ​ង​ ​អះអាង​ថា​ ​ប្រទេស​របស់​លោក​នឹង​ប្រឆាំង​ដាច់ខាត​នូវ​សកម្មភាព​របស់​ក្រុម​បំបែក​ខ្លួន​ណាមួយ​ ​ដែល​ចង់​ទាមទារ​ឯករាជ្យ​ឲ្យ​កោះ​តៃ​វ៉ាន់​ ​ប៉ុន្តែ​ទីក្រុង​ប៉េកាំង​ក៏​នៅតែ​ប្តេជ្ញា​ចិត្ត​ ​ក្នុង​ការ​លើកស្ទួយ​ទំនាក់ទំនង​ឆ្លងកាត់​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​និង​ការ​បង្រួបបង្រួម​ប្រជាជាតិ​ចិន​ ​។​

ថ្លែង​ក្នុង​ពិធី​បើក​សមាជ​ប្រចាំ​ឆ្នាំ​នៃ​សភា​ប្រជាជន​ចិន​ ​លោក​ ​លី​ ខឺ​ជាំ​ង​ ​ក៏បាន​រំលឹក​ផង​ដែរ​អំពី​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​«​គោល​នយោបាយ​ចិន​តែមួយ​»​ ​ដោយមាន​ចែង​យ៉ាង​ច្បាស់​ថា​ ​កោះ​តៃ​វ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​ ​។​

នាយក​រដ្ឋ​ម​ន្រ្តី​ចិន​រូប​នេះ​ ​នៅចំពោះមុខ​ក្រុម​ប្រតិភូ​ប្រមាណ​៣​ពាន់​រូប​នៅ​ឯ​សាល​វិមាន​ប្រជាជន​ក្នុង​រដ្ឋធានី​ ​ប៉េកាំង​ ​ក៏បាន​លើកឡើង​ផង​ដែរ​ ​អំពី​ការប្រុងប្រយ័ត្ន​ក្នុង​ក​ម្រិ​ត​ខ្ពស់​របស់​ចិន​ ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​បំបែក​ខ្លួន​ ​ដែល​កំពុង​មាន​ចេតនា​ស្វែងរក​ឯករាជ្យ​ភាព​អោយ​កោះ​តៃ​វ៉ាន់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner