លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់មី៥០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

មីចំនួន៥០០កេស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបាននាំមកជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ពិធីនោះ បានធ្វើឡើង នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០២១ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក អ៊ុក ច័ន្ទវាសនា ជំនួយការលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក កើត ឆែ បានថ្លែងអំណរអរគុណ ចំពោះលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងលោកស្រី ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងការបង្ការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតបានប្រគល់នូវអំណោយជាមីចំនួន៥០០កេស មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក អ៊ុក ច័ន្ទវាសនា បានលើកឡើងថា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី តែងយកចិត្តទុកដាក់ណាស់ចំពោះប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញសកម្មភាពរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលអនុវត្តការងារបានល្អ ពិសេសក្នុងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ ទើបលោកឧត្តមសេនីយ៍ និងលោកស្រី ប្រគល់នូវអំណោយជាមីចំនួន៥០០កេស មកឲ្យរដ្ឋបាលរាជធានីភ្នំពេញតែម្តង ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner