កីឡាករ កីឡាការិនី គុនចម្រុះខ្មែរ ២រូប ត្រៀមឡើងនៅសង្វៀន ONE ក្នុងឆ្នាំ២០២១នេះ

តាមការបញ្ជាក់របស់ លោក ហ៊ុន ចាន់រាជ ប្រធានក្លិប Cambodia Top Team បានអោយ ដឹងថា កីឡាករគុនខ្មែរ សុខ ធី ត្រៀមឡើងសង្វៀន ONE Championship នាខែមីនានេះ ជាមួយកីឡាករ មកពីតំបន់អឺរុប នៅប្រទេសសិង្ហបូរី ។ រីឯកីឡាការិនីគុនចម្រុះ ឯម សុវណ្ណរី ដែលជាកូនខ្មែរកាត់អាមេរិក នឹងត្រូវឡើងប្រកួតនៅសង្វៀន លំដាប់ពិភពលោក ONE Championship នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ។
បើតាមការបង្ហោះបញ្ជាក់របស់គេហទំព័រផ្លូវការរបស់ស្ថាប័ន ONE គូប្រកួតរបស់ សុវណ្ណរី គឺជាកីឡាការិនីសញ្ជាតិអាមេរិក មានឈ្មោះថា Colbey Northcutt។


ចំពោះប្រវត្តិប្រកួតនៅ ONE វិញគឺប្រហាក់ប្រហែលគ្នា កីឡាការិនី ឯម សុវណ្ណរី ធ្លាប់ប្រកួត ៣ដង ឈ្នះ២ និងចាញ់ម្ដង ចំណែកឯ កីឡាការិនីអាមេរិក វ័យ២៧ឆ្នាំ Colbey Northcutt ធ្លាប់ប្រកួត២ដង ឈ្នះម្ដងចាញ់ម្ដង ។
សូមបញ្ជាក់ថា ក្រៅពីកីឡាការិនីគុនចំរុះ ឯម សុវណ្ណរី ដែលជាកូនខ្មែរកាត់អាមេរិក កីឡាករ សុខ ធី របស់កម្ពុជាមួយរូបទៀតក៏ត្រូវឡើងសង្វៀនលំដាប់ពិភពលោក ONE Championship ដូចគ្នាក្នុងឆ្នាំ២០២១នេះ ៕
