កម្លាំងកងរាជអាវុធហត្ថបានបញ្ចូនខ្លួនសន្តិសុខនៅសណ្ឋាគារសុខា ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ។

កម្លាំងកងរាជអាវុធហត្ថបានបញ្ចូនខ្លួនសន្តិសុខនៅសណ្ឋាគារសុខា ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ។ ការបញ្ជូនខ្លួនបុរសជាសន្តិសុខ នោះគឺបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១នេះកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានធ្វើការបញ្ចូនខ្លួនបុរសនោះទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ ដើម្បីមានវិធានការផ្លូវច្បាប់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ បុរសជនសង្ស័យមានឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ ឆ្នាំ មុខរបរ សន្តិសុខសណ្ឋាគារសុខា ។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបាន ក្រុមគ្រូពេទ្យ បញ្ចូនខ្លួនទៅ មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយបុរសរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយជនជាតិចិន ដែលរូបគេបានលួចលាក់ជម្លៀសអោយចេញពីទីតាំងចត្តាឡីស័ក្ត នៅសណ្ឋាគារសុខា ភ្នំពេញ ។ ក្រោយលទ្ធិផល១៤ថ្ងៃ ឃើញថាបុរសសន្តិសុខនោះ អវិជ្ជមានកូវីដ១៩ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ចូនខ្លួនទៅកាន់ អនុគណ:កម្មាការ ស្រាវជ្រាវ និងតាមដានបុគ្គល សង្សយ័ថាមានផ្ទុកជំងឺកូវីដ-១៩ ដែលមានទីបញ្ជាការស្ថិតនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធីតែម្តង ។
សូមបញ្ជាក់ថាកាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅ សន្តិសុខ២នាក់ នៅសណ្ឋាគារសុខា បានជួយសម្រលសម្រួលឲ្យមានការចាកចេញពីមណ្ឌលចត្តាឡីស័ក នូវជនជាតិចិន ៤ នាក់ ដែលក្រោយមកស្ត្រីជនជាតិចិននោះ ត្រូវបានរកឃើញមានកូវិដ ១៩ ដែលនាំមឲ្យកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ៤០០ នាក់គិតត្រឹមថ្ងៃទី ៥ ខែមីនានេះ ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធបានអះអាងថា សន្តិសុខរូបនេះប្រឈមនឹងការពិន័យ ខណៈអ្នកជំនាញច្បាប់និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល កំពុងពិភាក្សានិងវាយតម្លៃលើទោសទណ្ឌតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner