ក្រុម Athletic Bilbao យកឈ្នះ Levante ត្រៀមជួប Barcelona នៅវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្រុម Athletic Bilbao បានយកឈ្នះ Levante ដោយលទ្ធផល ២-១ ត្រៀមឡើងទៅជួបក្រុមអ្នកមានបុណ្យFC Barcelona នៅវគ្គផ្តាច់ព្រ័ត្រប្រជែងពាន Copa del Rey រដូវកាល២០២១ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា។ ការរកបានម្នាក់ ១គ្រាប់ពីសំណាក់កីឡាករ Raul Garcia និង Alex Berenguer ជួយឲ្យ Bilbao យកឈ្នះម្ចាស់ផ្ទះ Levante ២-១ នៅក្រោយពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១ ក្នុងផ្ទះរបស់ខ្លួន ដើម្បីមានសិទ្ធិឡើងទៅប៉ះ Barcelona ដែលឈរចាំមុននោះ បន្ទាប់ពីទម្លាក់ Sevilla ៣-២ ទាំង២ជើងរួចមក។

សូមបញ្ជាក់ថា ជំនួបរវាង Athletic Bilbao ជាមួយ FC Barcelona នឹងធ្វើឡើងនារាត្រីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។

គួររំលឹកថា ក្រុម Bilbao ធ្លាប់បានឈ្នះជើងឯកពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey បានចំនួន ២៣ដង ផងដែរ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។