កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំង internet បង្កប់ល្បែងភ្នាល់បាល់

ភ្នំពេញ៖ នាពេលកន្លងមករហូតដល់បច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែជម្រុញឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់ពីបញ្ហា បទល្មើសជាក់ស្ដែង នៅទីតាំងបង្កប់ល្បែងស៉ីគ្រប់ប្រភេទ ដែលខុលពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវការចុះបង្ក្រាបភ្លាម។ ដូច្នេះ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក បានបញ្ជាកម្លាំងចុះបង្ក្រាបជាក់ស្ដែងតែម្ដង នៅទីតាំង internet បង្កប់ល្បែងភ្នាល់បាល់ តាមអនឡាញ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ (ស្រី០៥នាក់) និងដកហូតសម្ភារកំព្យូទ័រមួយចំនួន។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១ មានការបញ្ជាផ្ទាល់ដោយ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក ចុះបង្ក្រាប់ទីតាំង internet នៅចំណុចផ្ទះលេខ261AE0 មហាវិថីម៉ៅសេទុង (ផ្លូវលេខ245) ភូមិ1 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីមន្រ្តី ខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប ជាក់ស្ដែងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេតច្បាស់លាស់ពិតជាមានល្បែងភ្នាល់ពិតប្រាកដ ទើបលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក បានបញ្ជាឲ្យ កម្លាំងគណៈបញ្ជាការឯកភាពសហការជាមួយសង្កាត់និងប៉ិស្តិ៍រដ្ឋបាល ចុះបង្ក្រាបនៅទីតាំង internet បង្កប់ល្បែងភ្នាល់បាល់តាមអនឡាញនេះ ដោយឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ស្រី០៥នាក់) ដែលជាអ្នកកត់ប៉ុងបាល់ និងជាអ្នកមកលេងល្បែង ថែមទៀតាំងដកហូតទូរកំព្យូទ័រជាង១០គ្រឿងផងដែរ។

ក្រោយពេលចប់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការបាននាំខ្លួនមនុស្សប្រុសស្រី និងវត្ថុតាងរួមមានកំព្យូទ័រ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner