ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍អូរបែកក្អមឃាត់ខ្លួន ពាក់ព័ន្ធ ករណី ឆក់ទូរស័ព្ទដៃ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ កម្លាំងជំនាញប៉ុស្តិ៍នគរបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ) នៅចំណុចមុខផ្សារមីតថោន ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៤នាក់ គេចខ្លួន០២នាក់ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១នេះ ។
ជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ម៉ិច ម៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន) , និងទី២-ឈ្មោះ ស៊ុន រតន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) រួមជាមួយបក្សពូក០២នាក់គេចខ្លួន បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកសាំងសុងណូត របស់ជនរងគ្រោះឈ្មោះ សុខ ចាន់តារារ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអ៊ីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវ24BT សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ ។ សម្ភារៈបាត់បង់ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកសាំងសុងណូត។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
