ខេត្តកំពង់ធំ ត្រៀមខ្លួនទទួលពលករជាង៤០០នាក់ មកបន្តចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ បានប្រកាសថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបងប្អូនពលករជាង៤០០នាក់ មកពីខេត្តបន្ទាយមានជ័យ មកបន្តចត្តាឡីស័កនៅខេត្តកំពង់ធំ ដែលនឹងត្រូវមកដល់នៅយប់នេះ ។

បន្ថែមលើសពីនេះទៀត ឯកឧត្តម សុខ លូ ក៏បានជំរុញឱ្យអភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាព ត្រូវចាត់ឲ្យមានមន្ត្រីប្រចាំការ ដើម្បីត្រៀមទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងតំបន់ផ្សេងៗ ត្រូវបន្តធ្វើចត្តាឡីស័កនៅក្នុងខេត្តកំពង់ធំ និងត្រៀមមធ្យោបាយ សម្រាប់ដឹកជញ្ជូនបងប្អូនពលករ យកទៅបន្តធ្វើចត្តាឡីស័កតាមក្រុងស្រុកបន្ថែមទៀត ព្រមទាំងត្រៀមរៀបចំអាហារសម្រាប់ពួកគាត់ផងដែរ។

ក្នុងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវខិតខំពន្យល់ណែនាំ និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយរក្សាអនាម័យ អនុវត្តនូវវិធានការការពារ កូវីត ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសមិនត្រូវមានការជួបជុំគ្នា រាំលេងកំសាន្ត ចាក់ធុងបាសតាមភូមិ ការរៀបអាពាហ៍ពិពាហ៍ត្រូវកាត់បន្ថយអ្នកចូលរួម និងកាត់បន្ថយនូវកម្មវិធីណាដែលមិនចាំបាច់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner