​ក្រុមហ៊ុន​ ​Apple​ ​គ្រោង​ចំណាយ​ប្រាក់​១​,​២​ពាន់​លាន​ដុល្លារ​ ​ដើម្បី​បង្កើតមជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​នៅ​អាល្លឺម៉ង់

​អាមេរិក​៖​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ ​Apple​ ​គ្រោង​បោះ​ទុន​វិនិយោគ​ជាង​១​ពាន់​លាន​អឺ​រ៉ូ ​ឬ​ស្មើនឹង​ប្រមាណ​១​,​២​ពាន់​លាន​ដុល្លារ​ ​ដើម្បី​បង្កើត​មជ្ឈ​ម​ណ្ឌ​បច្ចេកវិទ្យា​ធំ​មួយ​មានឈ្មោះ​ថា​ ​ស៊ី​លី​ខុន​ ​ឌី​ហ្សា​ញ​ ​សេន​ធើ​ (s​i​l​icon​ ​design​ ​centre​) ​នៅ​ក្នុង​ទីក្រុង​ម៉ូនិ​ច​ ​ប្រទេស​អាល្លឺម៉ង់​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​អោយ​ដឹង​ដែរ​ថា​ ​រោងចក្រ​ថ្មី​នេះ​នឹង​ក្លាយ​ជា​កន្លែង​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ទៅលើ​មុខងារ​ច្រើនមុខ​ ​ហើយក៏​ជា​កន្លែង​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ធំបំផុត​នៅ​អឺរ៉ុប​ ​សម្រាប់​ការ​បង្កើត​នូវ​ឧបករណ៍​ ​វ៉ា​យ​ហ្វា​យ​ (​Wireless​) ​និង​ ​សូ​ហ្វវែ (​Soft​ware​) ​ផង​ដែរ​ ​។​

គួរ​បញ្ជាក់​ថា​ ​ទីក្រុង​ម៉ូនិ​ច​ ​ប្រទេស​អាល្លឺម៉ង់​ ​គឺជា​មជ្ឈមណ្ឌល​វិស្វកម្ម​ ​និង​បច្ចេកវិទ្យា​របស់​ ​Apple​ ​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ​ដោយ​ក្នុង​នោះ​មាន​វិស្វករ​ប្រមាណ​ជិត​១​ពាន់​៥​រយ​នាក់​ ​ដែល​មកពី​ប្រទេស​ចំនួន​៤​០​ ​ហើយ​ធ្វើការងារ​លើ​មុខជំនាញ​ផ្សេងៗ​គ្នា​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner