មន្រ្តីកំពូល​អាមេរិក​ ​និង​ ​ប្រតិភូ​ជាន់ខ្ពស់​ចិន​គ្រោង​បើក​កិច្ចពិភាក្សា​ដោយ​ផ្ទាល់​ក្នុង​ក​ម្រិ​ត​ខ្ពស់​ជាលើកដំបូង​

​អាមេរិក​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខិ​ន​ (​Ant​on​y​ ​Blink​e​n) ​នឹង​ជួបពិភាក្សា​ជាមួយ​ក្រុម​ម​ន្រ្តី​កំពូល​ៗ​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១​៨​ខែ​មីនា​ខាង​ ​មុខ​ ​ក្នុង​រដ្ឋ​អា​ឡាស់​ស្កា​ (​A​l​ask​a​) ​ដែល​នេះ​គឺជា​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ដោយ​ផ្ទាល់​ក្នុង​ក​ម្រិ​ត​ខ្ពស់​ជាលើកដំបូង​ ​រវាងប្រទេស​មហាអំណាច​ពិភពលោក​ទាំងពីរ​ ​ស្ថិត​ក្រោម​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​។​

កិច្ចប្រជុំ​ខាងលើ​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ពេល​ដំណើរ​វិលត្រឡប់​របស់​លោក​ ​ប្លី​ន​ខិ​ន​ ​ពី​ការ​ធ្វើ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើកដំបូង​របស់​លោក​ ​ទៅកាន់​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​សំខាន់​ៗ​របស់​សហរដ្ឋអាមេរិក​ ​គឺ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​និង​ចំ​ពេល​ដែល​អាមេរិក​កំពុង​ជំរុញ​ផ្នែកការ​ទូត​ដ៏​សំខាន់​មួយ​ ​ក្នុង​គោលបំណង​ពង្រឹង​ស​ម្ព័ន្ធ​មិត្ត​នៅ​អាស៊ី​ ​និង​អឺរ៉ុប​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​ ​។

ជាមួយគ្នា​នេះ​ ​អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ ​ជេន​ ​ផ្សារ​គី​ (J​e​n ​P​s​a​k​i​) ​បាន​និយាយ​ថា​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ ជេ​ក​ ​ស៊ូ​លី​វេន​ (J​a​k​e​ Su​l​l​i​van​) ​ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ផង​ដែរ​ ​ជាមួយ​ប្រតិភូ​កំពូល​ចិន​លោក​ ​យ៉ាង​ ​ជី​ឈី (​Y​an​g​ J​i​e​c​h​i​) ​និង​លោក​ ​វ៉ាង​ ​យី​ ​ដែល​ជា​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​ ​និង​ជា​ក្រុមប្រឹក្សារដ្ឋ​របស់​ប្រទេស​ចិន​ ​។​ ​យ៉ាងណាមិញ​ ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​នៅ​ពុំទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​ភ្លាម​ៗ​ ​ចំពោះ​ដំណឹង​នៃ​កិច្ចប្រជុំ​ខាងលើ​នេះ​នៅឡើយ​នោះ​ទេ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner