ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភ លើកទី៥៣ ដល់កម្មករ-និយោជិត ជាង៣៩០៥នាក់
អត្ថបទដោយ៖
ធី ដា
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៥៣ ជូនបងប្អូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាកម្មករ-និយោជិតដែលត្រូវបានទទួលប្រាក់ឧបត្ថម្ភនេះសរុបមានចំនួន ៣ ៩០៥ នាក់ នៅរោងចក្រ សហគ្រាសចំនួន ២៣ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ។
(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


